ឯកឧត្តម អ៊ាង សុផល្លែត ចុះត្រួតពិនិត្យដោយផ្ទាល់ លើស្ថានភាពទឹកជំនន់ ប៉ះពាល់ផលដំណាំ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពស្រូវ ដែលទទួលរងផលប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ នៅមូលដ្ឋានឃុំមៀន និងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ការចុះមកពិនិត្យស្ថានភាពជាក់ស្តែង នៅលើទីតាំងរងគ្រោះដោយសារទឹកជំនន់នេះ គឺភាពចាំបាច់សម្រាប់សិក្សា ពីទំហំផលប៉ះពាល់ ដើម្បីឈានទៅរកដំណោះស្រាយ តាមរយៈការគាំទ្របច្ចេកទេស និងធនធានសមស្រប ហើយនេះក៏ជាការងារអាទិភាពរបស់ក្រុមការងារចុះមូលដ្ឋាន ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយបន្ទាន់ជូនប្រជាពលរដ្ឋ ព្រោះដំណាំស្រូវនេះជាប្រភពស្បៀង និងចំណូលយ៉ាងសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ ។

លើសពីនេះ ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា បញ្ហារបស់ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ គឺជាបញ្ហារបស់ក្រុមការងារដែលចាំបាច់ចុះមកផ្ទាល់ ដើម្បីជំរុញការដោះស្រាយឱ្យទាន់ពេលវេលា និងឱ្យខាងតែបាន។

ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងអំណរគុណដល់ក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ បានជួយសហការការឆ្លើយតបនឹងផលប៉ះពាល់ដំណាំស្រូវរដូវប្រាំង ខូចខាតដោយសារជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀង នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ កាលពីដើមខែតុលានេះ និងធ្វើកិច្ចអន្តរាគមន៍ជួយពលរដ្ឋជាបន្ទាន់លើការងារ ពាក់ព័ន្ធការស្តារលទ្ធកម្មដាំដុះឡើងវិញ៕ ប្រភព ៖ ក្រសួងបរិស្ថាន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner