តួកគី និងរុស្ស៊ីកំពុងសិក្សាលើសំណើបង្កើតមជ្ឈមណ្ឌលថាមពលដ៏សំខាន់របស់លោក ពូទីន ក្នុងប្រទេសតួកគី

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ ថ្លែងថា រដ្ឋាភិបាលរបស់លោក និងរុស្ស៊ីបានណែនាំអាជ្ញាធរថាមពលរៀងៗខ្លួន ឱ្យចាប់ផ្តើមការសិក្សាបច្ចេកទេសភ្លាមៗ លើសំណើរបស់លោក ពូទីន ដែលនឹងប្រែក្លាយតួកគីទៅជាមជ្ឈមណ្ឌលឧស្ម័នសម្រាប់នាំចេញទៅអឺរ៉ុប។

លោក អឺដូហ្គាន់ បាននិយាយថា អាជ្ញាធរថាមពលរុស្ស៊ី-តួកគីនឹងធ្វើការរួមគ្នាដើម្បីកំណត់ទីតាំងល្អបំផុតសម្រាប់សាងសង់មជ្ឈមណ្ឌលចែកចាយឧស្ម័ន ហើយថា តំបន់ Thrace របស់ប្រទេសតួកគី ដែលមានព្រំប្រទល់ជាប់ប្រទេសក្រិក និងប៊ុលហ្គារី ហាក់ដូចជាកន្លែងសក្តិសមដ៏ល្អបំផុត។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅសប្តាហ៍នេះ បានបង្ហើបពីគំនិតនៃការនាំចេញឧស្ម័នបន្ថែមទៀត តាមរយៈបំពង់បង្ហូរឧស្ម័ន TurkStream ដែលរត់នៅក្រោមសមុទ្រខ្មៅទៅកាន់ប្រទេសតួកគី បន្ទាប់ពីការដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសអាល្លឺម៉ង់ តាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream នៃសមុទ្របាល់ទិកត្រូវបានបញ្ឈប់៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner