រុស្ស៊ីព្រមានថា សមាជិកភាពណាតូរបស់អ៊ុយក្រែននឹងឈានដល់សង្រ្គាមលោកលើកទី ៣

ម៉ូស្គូ៖ អនុលេខាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Alexander Venediktov ព្រមានថា ការចូលរួមរបស់អ៊ុយក្រែនទៅក្នុងអង្គការ NATO របស់អ៊ុយក្រែន នឹងនាំទៅដល់ការផ្ទុះសង្គ្រាមលោកលើកទី ៣ ហើយបានសង្កត់ធ្ងន់ថា រដ្ឋជាសមាជិករបស់អង្គការណាតូ បានយល់ច្បាស់អំពីបញ្ហានេះ។

លោក Venediktov បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ថា អ៊ុយក្រែនដឹងយ៉ាងច្បាស់ថា ជំហាននេះនឹងបង្ហាញពីការផ្លាស់ប្តូរទៅកាន់សង្រ្គាមលោកលើកទី ៣។ ជាក់ស្តែង អ៊ុយក្រែនកំពុងស្វែងរកការបង្កើតសំលេងរំខានព័ត៌មាន និងទាក់ទាញការយកចិត្តទុកដាក់ចំពោះខ្លួនពួកគេ។ លោក Venediktov បន្ថែមថា ទោះបីជាមានការអះអាងពីការមិនចូលរួមរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍នៅអ៊ុយក្រែនក៏ដោយ តែសកម្មភាពរបស់ពួកលោកខាងលិចបង្ហាញថា ពួកគេជាផ្នែកមួយនៃជម្លោះ។

លោកបានសង្កត់ធ្ងន់ថា ការចូលរួមរបស់អ៊ុយក្រែនទៅក្នុងអង្គការ NATO នឹងផ្តល់ភាពខុសប្លែកគ្នាថ្មីដោយស្វ័យប្រវត្តិ ចំពោះការចូលរួមរបស់បស្ចិមប្រទេស ក្នុងសង្រ្គាម ចាប់តាំងពីមាត្រា ៥ នឹងចូលជាធរមាន ដោយសំដៅលើឃ្លាស្តីពីការការពារសមូហភាព ក្នុងករណីមានការវាយប្រហារដោយយោធាប្រឆាំងនឹងសមាជិកណាតូណាម្នាក់៕ ប្រភព៖ News 360 ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner