មនុស្ស ២៥ នាក់បានស្លាប់ និងរាប់សិបនាក់បានជាប់ នៅក្នុងការបំផ្ទុះអណ្តូងរ៉ែរបស់ប្រទេសតួកគី

អង់ការ៉ា៖ ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកសញ្ញានៃជីវិត យ៉ាង អស់ សង្ឃឹម នាថ្ងៃសៅរ៍នេះ បន្ទាប់ពីការបំផ្ទុះឧស្ម័នមេតាននៅឯ អណ្តូងរ៉ែធ្យូងថ្ម នៅភាគខាងជើងប្រទេសតួកគី បានសម្លាប់ មនុស្ស យ៉ាងហោចណាស់២៥ នាក់ និងបានជាប់គាំងរាប់សិបនាក់ផ្សេង ទៀត នៅក្រោមដីរាប់រយម៉ែត្រ។
ការធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Fahrettin Koca ក៏បានបង្ហោះសារថា មនុស្ស ១១ នាក់ផ្សេងទៀត ដែលត្រូវបានដកចេញទាំងរស់ កំពុងត្រូវបានព្យាបាលនៅក្នុង មន្ទីរពេទ្យ បន្ទាប់ពីឧបទ្ទវហេតុឧស្សាហកម្មដ៏សាហាវបំផុត មួយរបស់ប្រទេសតួកគី ក្នុងរយៈពេលជាច្រើនឆ្នាំបានវាយប្រហារ កាលពីថ្ងៃសុក្រនៅពេលថ្ងៃលិច។

រដ្ឋមន្ត្រីមហាផ្ទៃ Suleyman Soylu បានប្រាប់អ្នកយកព័ត៌មាន ថា “យើងកំពុងប្រឈមមុខនឹងស្ថានភាពដ៏សោកស្ដាយមួយ” បន្ទាប់ពីបានហោះហើរជាបន្ទាន់ទៅកាន់ទីក្រុងរុករករ៉ែធ្យូងថ្មតូច Amasra នៅលើឆ្នេរសមុទ្រខ្មៅរបស់ប្រទេសតួកគី។
“សរុបមក មានបងប្អូនយើងចំនួន ១១០ នាក់ កំពុងធ្វើការនៅ ក្រោមដី។ ពួកគេខ្លះចេញមកដោយខ្លួនឯង ហើយខ្លះទៀតត្រូវបាន ជួយសង្គ្រោះ”។

រដ្ឋមន្ត្រីមហាផ្ទៃ ក៏បានបញ្ជាក់អំពីរបាយការណ៍ដំបូងដែរថា អ្នករុករករ៉ែជិត៥០ នាក់នៅតែជាប់គាំង នៅខាងក្រោមដី៕
ប្រភពពី AFP, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner