ប្រជាជនវៀតណាមស្រែករកជំនួយ ខណៈភ្លៀងធ្លាក់ខ្លាំងជន់ លិចទីក្រុង ដា ណាង
ហាណូយ៖ ភ្លៀងធ្លាក់ខ្លាំងចាប់ពីម៉ោង១រសៀល ដល់ម៉ោង១១ យប់ថ្ងៃសុក្រ ទី១៤ តុលា បានជន់លិចតំបន់ជាច្រើននៅកណ្តាលទី ក្រុងដាណាង( Da Nang) រហូតដល់ទៅ ១,៥ ម៉ែត្រ។
ព្យុះស៊ុនកា( Son Ca) ដែលជាព្យុះទី ៥ មាននៅតាមបណ្តោយ ឆ្នេរសមុទ្រវៀតណាម បាននាំភ្លៀងធ្លាក់ខ្លាំងដល់ទីក្រុង Da Nang ចាប់ពីរសៀលថ្ងៃសុក្រ រហូតដល់ព្រឹកថ្ងៃសៅរ៍ ដោយបានជន់ លិចទីក្រុងកណ្តាលទាំងមូល ជាមួយនឹងផ្ទះលិចទឹកពីមួយម៉ែត្រ ទៅមួយម៉ែត្រ កន្លះ នៅកន្លែងជាច្រើន។
នៅម៉ោងប្រហែល ១១ យប់ ចំនុចប្រសព្វនៃផ្លូវ Hoang Hoa Tham និង Le Duan ក្នុងខណ្ឌThanh Khe នៃទីក្រុង Da Nang ស្ថិតនៅក្រោមទឹកមួយម៉ែត្រ ដែលបណ្តាលឲ្យរថយន្តប្រហែល ៣០ គ្រឿងបានជាប់គាំងនៅកណ្តាលផ្លូវ។
ការដាច់ចរន្តអគ្គិសនីបានវាយប្រហារតំបន់ជាច្រើនក្នុងទីក្រុង Da Nang នៅម៉ោងប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ហើយអ្នក ស្រុកជាច្រើនមិនអាចទាក់ទងអាជ្ញាធរបានសម្រាប់ការកាន់ទូរស័ព្ទរបស់ពួកគេដោយសារតែទូរស័ព្ទរបស់ពួកគេអស់ថ្ម។
នគរបាល យោធា និងអាជ្ញាធរមូលដ្ឋានត្រូវបានបញ្ជូនទៅ កាន់តំបន់ លិចទឹកដោយមានកាណូត និងខ្សែដើម្បីយកប្រជាជនទៅកាន់ទី សុវត្ថិភាព។
អ្នកស្រុកបាននិយាយថា ពួកគេមិនដែលឃើញទឹកជំនន់ឡើងលឿន បែបនេះពីមុនមកទេ នេះគឺជាសម្តីរបស់បុរសម្នាក់បានយកកូនចេញ ពីសាលាម៉ោង៥ល្ងាច។
“ខ្ញុំបានរស់នៅក្នុងទីក្រុង Da Nang អស់រយៈពេល ៣០ ឆ្នាំមកហើយ ហើយខ្ញុំមិនដែលឃើញទឹកជំនន់កើនឡើងខ្ពស់លឿន និងលើសតំបន់ធំបែបនេះទេ” ។
អ្នកជិតខាងរបស់ទីក្រុង Da Nang ដូចជា Thua Thien Hue ក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីភ្លៀងធ្លាក់ខ្លាំងផងដែរ។ នៅម៉ោងប្រហែល ៨ និង ៣០ នាទីយប់ ទឹកជំនន់ភ្លាមៗ បានបិទ ផ្លូវរូងក្រោមដី Hai Van ដែលតភ្ជាប់ទីក្រុង Da Nang និង Thua Thien Hue ធ្វើឱ្យរំខានចរាចរណ៍នៅលើផ្លូវជាតិលេខ ១ ។
ខ្យល់ព្យុះ Son Ca បានចុះខ្សោយទៅជាព្យុះត្រូពិច ដែលបាន ចូលខេត្ត Quang Nam និង Quang Ngai ឆ្ពោះទៅភាគខាង ត្បូងទីក្រុង Da Nang នៅម៉ោង ៤ ទៀបភ្លឺថ្ងៃសៅរ៍។ វាត្រូវបានព្យាករណ៍ថា នឹងបន្តនាំទឹកភ្លៀងពី ២០០ ទៅជាង ៤០០ មីលីម៉ែត្រនៅទីក្រុង Da Nang, Quang Nam, Thua Thien Hue រហូតដល់ចុងថ្ងៃអាទិត្យ។
បណ្តាតំបន់នៅជិតៗ អាចទទួលបានទឹកភ្លៀងពី ១០០ ទៅ២៥០ មីលីម៉ែត្រក្នុងរយៈពេលពីរថ្ងៃ នេះបើយោងតាមមជ្ឈមណ្ឌលជាតិ ដែល បានព្រមានអំពីទឹកជំនន់នៅតំបន់ទីក្រុង និងការបាក់ដីនៅតំបន់ភ្នំ៕
ប្រភពពី VNexpress, ប្រែសម្រួល៖ សារ៉ាត