សមត្ថកិច្ចជំនាញ បញ្ជូនខ្លួនជនសង្ស័យ ០៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចសម្ភារៈ ក្នុងឃ្លាំងមួយកន្លែង នៅខណ្ឌមានជ័យ

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យនៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ ២០២២នេះ ថា កម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីលួចសម្ភារៈ ក្រោយសាកសួរបញ្ចប់នីតិវិធី និងបានធ្វើការបញ្ជូនខ្លួន ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី។

ប្រភពព័ត៌មានដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ នៅចំណុចឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចសម្ភារៈ ប្រព្រឹត្តនៅចំណុចឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ដែលជាបក្ខពួករបស់ជនសង្ស័យ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវបេតុង នៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ លី ថៃហួត ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះលេខ៤៦អាអឺ០អឺ១ ផ្លូវលេខ៣៣៨ នៅភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង មុខរបរ ពាណិជ្ជករ។

សូមជម្រាប់ថា ជនសង្ស័យចំនួន០៨នាក់នេះ រួមមាន៖ ១-ឈ្មោះ រ៉ែន សៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រងឃ្លាំងដាក់សម្ភារៈជាងគ្រប់ប្រភេទក្រុមហ៊ុនលីហ្វា ស្នាក់នៅឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ ២-ឈ្មោះ រិត ទីហ្សេន ហៅពៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកបើករឺម៉កដឹកសម្ភារៈជាងគ្រប់ប្រភេទក្រុមហ៊ុនលីហ្វា ស្នាក់នៅឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ ៣-ឈ្មោះ រ៉ន គីមហេង ហៅ គីម ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកបើករឺម៉កដឹកសម្ភារៈជាងគ្រប់ប្រភេទក្រុមហ៊ុនលីហ្វា ស្នាក់នៅឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ ៤-ឈ្មោះ ហោ ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកបើករឺម៉កដឹកសម្ភារៈជាងគ្រប់ប្រភេទក្រុមហ៊ុនលីហ្វា ស្នាក់នៅឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ ៥-ឈ្មោះ ចាន់ សម្បត្តិ ហៅ ហុង ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកបើករឺម៉កដឹកសម្ភារៈជាងគ្រប់ប្រភេទក្រុមហ៊ុនលីហ្វា ស្នាក់នៅឃ្លាំងគ្មានលេខ ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ ៦-ឈ្មោះ យឹម ទី ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ ៧-ឈ្មោះ ឆាយ ស៊ីណា ភេទប្រុស ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩០បេតេ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ និង៨-ឈ្មោះ ណែត សុនី ហៅ នី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លាងម៉ូតូ ស្នាក់នៅផ្ទះជួលលេខ៨ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។

សូមបញ្ជាក់ថា សម្រាប់វត្ថុតាង ដែលសមត្ថកិច្ចជំនាញដកហូតយកបាន រួមមាន៖ សម្ភារៈជាងគ្រប់ប្រភេទ ចំនួន១២៣កេះ និង៥៦៧គ្រឿង (ម៉ូទ័រឆាប,ម៉ូទ័រស្វាន,ម៉ូទ័រមីកាតិច, ម៉ូទ័រដោះប៉ូឡុងរថយន្ត,ម៉ូទ័រស្វានម៉ូលា,ម៉ូទ័រឈូស និងសម្ភារៈជាងផ្សេងៗទៀត)។ ក្នុងនោះ សម្ភារៈបាត់បង់៖ សម្ភារៈជាងគ្រប់ប្រភេទមានម៉ូទ័រស្វាន, ម៉ូទ័រឆាប, ម៉ូទ័រដោះប៊ូឡុង, ម៉ូទ័រកាត់ដែក, ម៉ូទ័រលាងរថយន្ត, ម៉ូទ័រជម្រុញទឹក, ម៉ូទ័រទម្លាក់អណ្តូង និងសម្ភារៈផ្សេងៗទៀត ចំនួន ៥,០០០គ្រឿង គិតជាទឹកប្រាក់ចំនួន ៨០,០០០ដុល្លារអាមេរិក។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាំងចាប់ដក់ហូតយកបានខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានធ្វើការបញ្ជូនខ្លួននាំទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធី ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner