ឯ.ឧ ណុប ចាន់ណារិន្ទ ៖ ភាពរឹងមាំនៃការរីកចំរើន មិនអាចឃ្លាតចេញពីការធ្វើអធិការកិច្ច ( ត្រួតពិនិត្យ ) នោះបានឡើយ

អត្ថបទដោយ៖
ឈឹម សុផល

អ្នកនាំពាក្យ: អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯ.ឧ ណុប ចាន់ណារិន្ទ និងជា រដ្ឋលេខាធិការ ទទួលបន្ទុកការងារជួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី លើវិស័យអធិការកិច្ចទី២ បានលើកឡើងថា: គ្រប់ស្ថាប័ន បើទោះជាអង្គភាពនោះមិនមែនរដ្ឋក៏ដោយ ការដាក់ចេញនូវផែនការងាររួចហើយ ចាំបាច់ណាស់ត្រូវតែមានការតាមដាន ត្រួតពិនិត្យ ( ធ្វើអធិការកិច្ច ) នូវរាល់សកម្មភាពដែលបានអនុវត្តន៍ ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់នូវរាល់ភាពអសកម្មនានា ឬត្រូវដោះស្រាយ បត់បែនឲ្យទាន់តម្រូវការជាក់ស្តែង ទើបមានភាពរឹងមាំ និងមានការរីកចំរើន ។

ឯ.ឧ ណុប ចាន់ណារិន្ទ បន្ថែមទៀតថា បច្ចុប្បន្ននេះកម្ពុជា បានដាក់ចេញនូវគោលនួវយោបាយរដ្ឋាភិបាលឌីជីថល ក្នុងនោះ «ភាពជាអ្នកដឹកនាំ និង បរិវត្តកម្ម នៃ វិស័យអធិការកិច្ច ក្នុង យុគសម័យ ឌីជីថល» ក៏ជាតម្រូវការចាំបាច់ឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ និងស្ថាប័នទាំងថ្នាក់ជាតិ ក្រោមជាតិ និងស្ថាប័នដែលមិនមែនរដ្ឋ ត្រូវតែរៀបចំអភិវឌ្ឍន៍ខ្លួនទាំងធនធានបញ្ញា និងរបៀបរបបការងារទៅតាមបរិទថ្មី នៃជំនាន់ឌីជីថលបួនចុចសូន្យផងដែរ ។
បើតាម ប្រសាសន៍ របស់ឯ.ឧ ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា:
ដើម្បី អភិវឌ្ឍ ន៍ភាពជា ថ្ថ្នាក់ដឹកនាំ ចាំបាច់ណាស់យើងត្រូវបង្កើន ប្រសិទ្ធភាព ក៏ ដូចជា ប្រសិទ្ធផល នៃ ការ រៀន សូត្រ ហើយ ក៏ បាន ផ្លាស់ប្តូរ ជាវិជ្ជមាន នូវ ទម្លាប់ ផ្នត់ គំនិត នៃការងារស្របនឹងបច្ចុប្បន្នភាព និងទៅអនាគត ។

ឯ.ឧ ណុប ចាន់ណារិន្ទ បន្តថា: ឆ្លងតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២កន្លងទៅ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រោមការដឹកនាំរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដាក់ចេញជាយន្តការ យុទ្ធសាស្ត្រជាច្រើន ដើម្បីបំរើឲ្យវិស័យអធិការកិច្ច និងការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារ ពិសេសការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ។ ក្នុងនោះក្រសួងក៏បានរៀបចំប្រព័ន្ធគ្រប់គ្រង និង ប្រព័ន្ធព័ត៌មានវិទ្យា ដូចជាមានរៀបចំឲ្យមានបណ្ណាល័យអេឡិចត្រូនិច និងការទទួលពាក្យបណ្តឹងតាមអនឡាញ ដើម្បីជួយសម្រួលដល់គ្រប់ភាគីពាក់ព័ន្ធ ដែលចង់ដឹងពីការសរសេរពាក្យបណ្តឹង និងដាក់ពាក្យបណ្តឹងមកកាន់ក្រសួង កាន់តែលឿន ប្រកបដោយប្រសិទ្ធិភាព ។

សូមបញ្ជាក់ថា: ការលើកឡើងរបស់ឯ.ឧ ណុប ចាន់ណារិន្ទ បែបនេះ ក្នុងគ្រាឯ.ឧ ដឹកនាំប្រតិភូក្រសួង ចូលរួមធ្វើសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព៥ឆ្នាំ ដែលរៀបចំឡើងដោយអង្គអ្នកនាំពាក្យ រាជរដ្ឋាភិបាល កាលពីខែកញ្ញា កន្លងទៅ ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner