ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជទានអំណោយ គ្រួសារសពទាំង ១១គ្រួសារ និងអ្នកនៅរស់រានមានជីវិតចំនួន ០៤នាក់

កណ្ដាល ៖ នៅរសៀលថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាល ខេត្តកណ្ដាល បានអមដំណើរ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជូនដល់គ្រួសារសពទាំង ១១គ្រួសារ និងអ្នកនៅរស់រានមានជីវិតចំនួន ០៤នាក់ មានដូចខាងក្រោម៖
១-ព្រះរាជអំណោយសម្រាប់គ្រួសារសព ក្នុង០១គ្រួសារទទួលបាន៖
-អង្ករ១០០គ.ក្រ
-ឃីត១កញ្ចប់(មុង០១, ភួយ០១, ក្រមា១, កន្ទេល១ និងក្រណាត់ស ៨ម៉ែត្រ
-ត្រីខ ៤០កំប៉ុង
-មី៦កេសតូច
-ថវិកា៨០០,០០០រៀល ។
២-អ្នករស់រានមានជីវិតទទួលបានក្នុងម្នាក់ៗ៖
-អង្ករ១០០គ.ក្រ
-ឃីត១កញ្ចប់(មុង០១, ភួយ០១, ក្រមា១, កន្ទេល១ និងក្រណាត់ស ៨ម៉ែត្រ
-ត្រីខ ៤០កំប៉ុង
-មី៦កេសតូច
-ថវិកា៤០០,០០០រៀល ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner