ការប្រែប្រួលអាកាសធាតុ ជំរុញ ឱ្យគ្រោះមហន្តរាយធម្មជាតិ មានលក្ខណៈកាន់តែអាក្រក់ ទៅៗ
ប៉ាគីស្ថាន៖ គ្រោះទឹកជំនន់ ដ៏ អាក្រក់ ជា ប្រវត្តិ សាស្រ្តនៅ ប្រទេស ប៉ាគីស្ថាន ឆ្នាំ នេះ បាន សម្លាប់ មនុស្ស យ៉ាង ហោចណាស់ ១ ៧១៧ នាក់ និង ធ្វើឱ្យ ប្រជាជន ជាង ២,១ លាន នាក់ ត្រូវ បាត់ បង់ ផ្ទះ សម្បែង ឬ រស់ នៅ ក្នុង ជំរុំ តង់ បណ្ដោះ អាសន្ន ។
គ្រោះធម្មជាតិ ដែល ចាប់ ផ្ដើមតាំង ពី ពាក់ កណ្ដាល ខែ មិថុនា និង បន្ត រហូត មក ដល់ ពេល បច្ចុប្បន្ន នេះ បាន បណ្ដាល ឱ្យ ផ្ទៃ ដី ជាង ១/៣ របស់ ប៉ាគីស្ថាន រង ការ ជន លិច និង ប៉ះ ពាល់ ដល់ ប្រជាជន ជាង ៣៣ លាន នាក់ ខណៈ រដ្ឋាភិបាល ក្រុង អ៊ិស្លាម៉ាបាដ បាន ប៉ាន់ ស្មាន ថា ការ ខូច ខាតមាន រហូត ដល់ ៤០ ប៊ីលាន ដុល្លារ ។
មហន្តរាយ ធម្មជាតិមួយ នេះ បណ្ដាល មក ពី ភ្លៀងមូសុង វស្សា ធ្លាក់ ខ្លាំង ជោគ ជាំ និង ការ រលាយ ផ្ទាំង ទឹក កក នៅ ភាគ ខាង ជើងប៉ាគីស្ថាន ខុស ពី ធម្មតា ដែល អ្នក វិទ្យា សាស្រ្ត បាន ទមា្លក់ កំហុស ទៅ ការ ប្រែ ប្រួល អាកាស ធាតុ ដែល ជា លទ្ធ ផល នៃ សកម្មភាព របស់ មនុស្ស ។
អ្វី ដែល សំខាន់ ជាង នេះ គឺ ថា ការ ប្រែ ប្រួល អាកាស ធាតុ បាន ធ្វើ ឱ្យ មហន្តរាយ ធម្មជាតិផ្សេង ទៀត ដូចជា ខ្យល់ ព្យុះ ការ កើន ឡើង នៃ នីវ៉ូ ទឹក សមុទ្រ ក៏ ដូច ជា ភ្លើង ឆេះ ព្រៃ រលក កម្ដៅ និង គ្រោះ រាំង ស្ងួត មាន លក្ខណៈ កាន់ តែ អាក្រក់ ទៅ ៗ ។
ពាក្យ ថា អាក្រក់ ទៅ ៗ នេះ មិន សំដៅ តែ លើ កម្លាំង របស់ មហន្តរាយ ទាំង អស់ នោះ ប៉ុណ្ណោះ ទេ វា ក៏ សំដៅ ផង ដែរ ទៅ លើ ផល ប៉ះ ពាល់ ធ្ងន់ ធ្ងរ និង ទំហំ ធំនៃ មហន្តរាយ នៅ ទូទាំង ពិភព លោក ។ យោង តាម ឧត្តមស្នង ការ អង្គការ សហប្រជាជាតិ ទទួល បន្ទុក ជន ភៀស ខ្លួន (UNHCR) មនុស្ស ជា មធ្យម ប្រចាំ ឆ្នាំ ចំនួន ២១,៥ លាន នាក់ ត្រូវ ផ្លាស់ ទីលំនៅ ដោយ បង្ខំ ដោយ សារ តែ ព្រឹត្តិការណ៍ ដែល ទាក់ ទង នឹង ធាតុ អាកាស ដូច ជា ទឹក ជំនន់ ព្យុះ ភ្លើង ឆេះ ព្រៃ និង សីតុណ្ហភាព ប្រែ ប្រួល ខ្លាំង ចាប់ តាំង ពី ឆ្នាំ ២០០៨ ។ ប៉ុន្តែ កាន់ តែ យ៉ាប់ ជាង នេះ ទៀត នោះ គឺ វិទ្យាស្ថាន សេដ្ឋកិច្ច និង សន្តិភាព (IEP) ដែល ជា ស្ថាប័ន ស្រាវជ្រាវ អន្តរជាតិ បាន ព្យាករ ថា មនុស្ស ១,២ ប៊ីលាន នាក់ អាច នឹង ត្រូវ ផ្លាស់ ទីលំនៅ នៅ ទូទាំង ពិភព លោក នៅ ឆ្នាំ ២០៥០ ដោយ សារ តែ ការ ប្រែ ប្រួល អាកាសធាតុ និង គ្រោះ មហន្តរាយ ធម្មជាតិ ដែល កាន់ តែ អាក្រក់ ទៅ ៗ ។
ប៉ុន្តែ ទោះ បី ជា មាន ការ ព្រមាន បែប នេះ ក្ដី ក៏ វិធានការ ទប់ ស្កាត់ ការ ប្រែ ប្រួល អាកាស ធាតុ នា បច្ចុប្បន្ននេះ ហាក់ នៅ មាន កម្រិត នៅ ឡើយ ។ ថ្លែង ទៅ កាន់ អ្នក សារព័ត៌មាន នៅ ទីក្រុង ញូវយ៉ក កាល ពី ដើម ខែ នេះ អគ្គលេខាធិការ អង្គ ការ សហប្រជាជាតិ លោក អង់តូនីញូ ហ្គួរទែរ៉េស បាន ដាក់ ចេញ នូវ ផល ប៉ះ ពាល់ កាន់ តែ អាក្រក់ នៅ ទូទាំង ពិភព លោក ។ លោក ថ្លែង ថា ៖ «១/៣ នៃ ប្រទេស ប៉ាគីស្ថាន បាន ជន់ លិច ។ រដូវ ក្តៅដ៏ ក្ដៅ បំផុត នៅ អឺរ៉ុប មិន ធ្លាប់ មាន ជាង ៥០០ ឆ្នាំ បាន កើត មាន ។ ហ្វីលីពីន រង ការ វាយ ប្រហារ ដោយ ព្យុះ ធ្ងន់ ធ្ងរ ។ ហើយ នៅ សហរដ្ឋ អាមេរិក ព្យុះ សង្ឃរា អ៊ីន ដ៏ សាហាវ បាន រំឭក ថា គ្មាន ប្រទេស ណា មួយ ឬ ប្រទេស ណា ដែល មាន សេដ្ឋ កិច្ច ធំ អាច ការពារ ពី វិបត្តិ បង្ក ឡើង ដោយ អាកាស ធាតុ បាន នោះ ទេ » ។
លោក ហ្គួរទែរ៉េស អះ អាង ថា ខណៈ ដែល ភាព ចលាចល ខាង អាកាស ធាតុ រុល ឆ្ពោះ ទៅ មុខ សកម្មភាព ប្រឆាំង វា ក៏ ជាប់ គាំង ហើយ បន្ត ទៀត ថា ពិភព លោក មិន អាច អែអង់ បាន ទេ ខណៈ ការ បំភាយ ឧស្ម័ន ផ្ទះ កញ្ចក់ ដែល ធ្វើ ឱ្យ ផែន ដី ឡើង កម្ដៅ មាន កម្រិត ខ្ពស់ និង កើន ឡើង គ្រប់ ពេល វេលា ។
របាយការណ៍ របស់ តាម ទិន្នន័យ ពីទីភ្នាក់ ងារ រដ្ឋបាល មហា សមុទ្រ និង បរិយាកាស ជាតិ (NOAA) របស់ រដ្ឋាភិបាល អាមេរិក ចេញ ផ្សាយ នៅ ខែ មិថុនា បាន បង្ហាញ ថា កាបូន ឌីអុកស៊ីត នៅ ក្នុង បរិយាកាស របស់ ផែន ដី នៅ ខែ ឧសភា មានកំហាប់ ខ្ពស់ ជាង ៥០ ភាគ រយ នៅ សម័យ មុន បដិវត្តន៍ ឧស្សាហកម្ម ដោយ បរិមាណនោះ បាន ឡើង ដល់ ៤២០ ឯកតា ក្នុងមួយ លាន ( ppm) ពី ៤១៩ ppm កាល ពី ខែ ឧសភា ឆ្នាំ មុន និង ៤១៧ ppm នៅ ឆ្នាំ ២០២០ ។
បើ តាម NOAA ដដែល នៅ សម័យ មុន បដិវត្តន៍ ឧស្សាហកម្ម ពោល គឺ នៅ ចុង សតវត្ស ទី ១៨ កំហាប់ កាបូន ឌីអុកស៊ីត នៅ ក្នុង បរិយាកាស មាន ប្រហែល ២៨០ ppm ជា កម្រិត ដែល ផែន ដី មាន អស់ រយៈ ពេល ជាង ៦០០០ ឆ្នាំ។ ប៉ុន្តែ ចាប់ តាំង ពី បដិវត្តន៍ ឧស្សាហកម្ម មក ឧស្ម័នកាបូន ឌីអុកស៊ីត ប្រហែល ១,៥ ទ្រីលាន តោន ត្រូវ បាន បញ្ចេញ ដោយ សកម្មភាព របស់ មនុស្ស ដូច ជា ការ ប្រើ ប្រាស់ ឥន្ធនៈហ្វូស៊ីល (ធ្យូង ថ្ម ប្រេង ឧស្ម័ន ធម្មជាតិ ) ការ កាប់ បំផ្លាញ ព្រៃ ឈើ ធ្ងន់ ធ្ងរ និង ការ សាង សង ជា ដើម ។
ជាមួយ គ្នា នោះ កំហាប់ ឧស្ម័ន មេតាន ដែល ជា ឧស្ម័ន ផ្ទះ កញ្ចក់ មួយ ទៀត នៅ ក្នុង បរិយាកាស ផែន ដី បាន កើន ឡើង ទ្វេ ដង ចាប់ តាំង ពី សម័យ មុន បដិវត្តន៍ ឧស្សាហកម្ម ដោយ ឈាន ដល់ ជាង ១ ៨០០ ឯកតា ក្នុង មួយ ប៊ីលាន (ppb) ក្នុង ប៉ុន្មាន ឆ្នាំ ថ្មី ៗ នេះ ។ ហើយ បើ តាម ទីភ្នាក់ងារ ការពារ បរិស្ថាន សហរដ្ឋ អាមេរិក ការ ធ្វើ កសិកម្ម និង ការ ប្រើ ប្រាស់ ឥន្ធនៈ ហ្វូស៊ីល បាន រួម ចំណែក យ៉ាង ខ្លាំង ដល់ កំណើន នេះ ។
ការ កើន ឡើងនៃ ឧស្ម័ន ផ្ទះ កញ្ចក់ ទាំង នេះ ជា មូល ហេតុ ដែល ធ្វើ ឱ្យ ភព ផែន ដី ឡើង កម្ដៅ ដោយ វា ជួយ ស្រូប យក កម្ដៅ ពី ព្រះ អាទិត្យ ដោយ មិន បញ្ចេញ ទៅ វិញ ។ ភស្តុ តាង នោះ គឺ ថា សីតុណ្ហភាព របស់ ផែន ដី បាន កើន ឡើង ០,០៨ ជា មធ្យម ក្នុង១ ទសវត្សរ៍ ចាប់ តាំង ពី ឆ្នាំ ១៨៨០ ប៉ុន្តែ អត្រា នេះ បាន កើន ឡើង ទ្វេ ដង រាប់ ចាប់ តាំង ពី ឆ្នាំ ១៩៨១ មក ដល់ បច្ចុប្បន្ន (បើ តាម NOAA)។ បើ ប្រៀប ធៀប នឹង សម័យ មុន បដិវត្តន៍ ឧស្សាហកម្ម ផែន ដី បច្ចុប្បន្ន នេះ ក្ដៅ ជាង មុន ១,១ អង្សា សេ ។
និយាយ ក្នុង លក្ខខណ្ឌ នៃ ការ ប្រែ ប្រួល អាកាស ធាតុ ១,១ អង្សា សេនេះ មាន ឥទ្ធិពលយ៉ាង ខ្លាំង ទៅ លើ មហន្តរាយ ធម្មជាតិ សាហាវ ៗ ដែល មនុស្ស បាន ឃើញ នៅ ទូទាំង ពិភព លោក នា ពេល បច្ចុប្បន្ន ។
ការ កើន ឡើង កម្ដៅ ផែន ដី បាន ធ្វើ ឱ្យ កម្រិត នីវ៉ូទឹក សមុទ្រ កើន ឡើង ដោយ សារ តែ ការ រលាយ នៃ ផ្ទាំង ទឹក កក នៃ តំបន់ ប៉ូល។ អង្គការ ឧតុ និយម ពិភព លោក (WMO) របស់ អង្គការ សហប្រជាជាតិ បាន អះ អាង នៅ ក្នុង របាយការណ៍ ស្ថានភាព អាកាសធាតុ សកល ក្នុង ឆ្នាំ ២០២១ ដែល ចេញ ផ្សាយ កាល ពី ខែ ឧសភាឆ្នាំ នេះ ថា កម្ពស់ ទឹក សមុទ្រ បាន កើន ឡើង ៤,៥ សង់ទីម៉ែត្រ ក្នុង ទសវត្សរ៍ ចុង ក្រោយ នេះ ខណៈ ចន្លោះ ពី ឆ្នាំ ២០១៣ -២០២១ នីវ៉ូទឹក សមុទ្រ បាន កើន ឡើង ទ្វេ ដង ធៀប នឹង ឆ្នាំ ១៩៩៣-២០០២។
បន្ថែម ពី លើ នេះ ការ កើន ឡើង នៃ សីតុណ្ហភាព លើ ផ្ទៃ មហា សមុទ្រ គឺ ជា មូល ហេតុ ដែល ធ្វើ ឱ្យ ព្យុះ ត្រូពិច ឬ ព្យុះ សង្ឃរា និង ភ្លៀង ធ្លាក់ មាន កម្លាំងកាន់ តែ ខ្លាំង ទៅ ៗ និង កើត មាន កាន់ តែ ញឹក ញាប់ ជាង មុន ។ ឧទាហរណ៍ ដូច ជា នៅ ជប៉ុន ហ្វីលីពីន និង វៀត ណាម ថ្មី ៗ នេះ បាន រង នូវ ការ វាយ ប្រហារ ដោយ ព្យុះ ទីហ្វុង ផ្សេង ៗ គ្នា ដែល គេ សង្កេត ឃើញ ថា ភាព ញឹក ញយ នៃ ព្យុះ កើត ឡើង ខុស ពី ធម្មតា ខណៈ ដែល កម្លាំង ព្យុះ ក៏ ខ្លាំង ជាង មុន ។
បើ ទោះ បី ជា បែប នេះ ផ្នែក ផ្សេង ទៀត នៃ ពិភព លោក បែប ជា ជួប ប្រទះ នឹង គ្រោះ រាំង ស្ងួត ធ្ងន់ ធ្ងរ ទៅ វិញ ។ ក្នុង រដូវ ក្តៅ ឆ្នាំ ២០២២ នេះ គ្រោះ រាំង ស្ងួតធ្ងន់ ធ្ងរ ត្រូវ បាន រាយ ការណ៍ ទូទាំង ពិភព លោក រាប់ តាំង ពី អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងតំបន់ ស្នែង ក្របី អាហ្វ្រិក។
បើ តាម កម្មវិធី បរិស្ថាន របស់ សហភាព អឺរ៉ុប Copernicus គ្រោះ រាំង ស្ងួតនៅ ទ្វីប អឺរ៉ុប នា រដូវ ក្តៅ ឆ្នាំ នេះ មាន លក្ខណៈ អាក្រក់ បំផុត មិន ធ្លាប់ មាន ក្នុង រយៈ ពេល ៥០០ ឆ្នាំ ខណៈ ផ្ទៃ ដី ជាង ពាក់ កណ្ដាលរបស់ ទ្វីប ស្ថិត នៅ ក្នុង ភាព គ្មាន សំណើមនៅ ចុង ខែ សីហា។ គ្រោះ ធម្មជាតិ នេះ កើតឡើង បន្ទាប់ ពី អឺរ៉ុប ប្រឈម មុខ នឹង រលក កម្ដៅ ដែល ចាប់ ផ្ដើម នៅ ខែ មិថុនា ហើយ ធ្វើ ឱ្យ សីតុណ្ហភាព នៃ តំបន់ មួយ ចំនួនរបស់ អឺរ៉ុប ឡើង ដល់ ចំណុច កំណត់ ត្រា លើស ពី ៤០ អង្សាសេ ។ អ្នក វិទ្យាសាស្ត្រ អះ អាង ថា ការ ប្រែ ប្រួល អាកាសធាតុ មាន ន័យ ថា អឺរ៉ុប នឹង បន្ត ជួប ប្រទះ គ្រោះ រាំង ស្ងួត បែប នេះ កាន់ តែ ញឹក ញាប់ និង យូរ ជាង មុន។
ការ ព្រមាន នេះ គឺ ជា អ្វី ដែល កើត ឡើង នៅ អាមេរិក ខាង ជើង ដែរ ក្នុង រយៈ ពេល ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ ដោយ រាប់ តាំង ពី គ្រោះ រាំង ស្ងួត ធ្ងន់ ធ្ងរ មិន ធ្លាប់ មាន ជាង ១ ២០០ ឆ្នាំនៅ សហរដ្ឋ អាមេរិក រលក កម្ដៅ សម្លាប់ មនុស្ស រាប់ ពាន់ នាក់ នៅ ទូទាំង អាមេរិក ខាង ជើង និង ភ្លើង ឆេះ ព្រៃ សាហាវ ៗពិបាក នឹង គ្រប់ គ្រង ជាដើម ។ ចំណែក ចិន ឯ ណោះ វិញ ខណៈ ដែល ភាគ ខាង ជើង នៃ ប្រទេសនេះ រង ការ ប្រហារ ដោយ ទឹក ជំនន់ និង ភ្លៀង ធ្លាក់ ជោគ ជាំ ភាគ ខាង ត្បូង និង ភាគ កណ្ដាល របស់ ប្រទេស នេះ បាន ប្រឈម មុខ នឹង កង្វះ ទឹក ភ្លៀង និង កំដៅ ខ្លាំង ហើយ សូម្បី តែ ទឹក ទន្លេយ៉ាងសេ កាល ពី ប៉ុន្មាន ខែ មុន នេះ ក៏ ស្រក ខ្លាំង ដោយ សារ តែ កម្រិត ទឹក ភ្លៀង ធ្លាក់ ចុះ យ៉ាង កំហុក ។
ការ ប្រែ ប្រួល អាកាស ធាតុ ធ្វើ ឱ្យ គ្រោះ រាំង ស្ងួត នៅ តំបន់ ស្នែង ក្របី អាហ្វ្រិក រឹត តែ អាក្រក់ ជាង នេះ ទៅ ទៀត ។ កាល ពី ជាង ពាក់ កណ្ដាល ខែ សីហា កម្មវិធីស្បៀង អាហារ ពិភព លោក (WFP) របស់ អង្គការ សហប្រជាជាតិ ព្រមាន ថា ភាព អត់ ឃ្លាន ធ្ងន់ ធ្ងរ នឹង ធ្វើ ឱ្យ តំបន់ស្នែង ក្របី អាហ្វ្រិក ធ្លាក់ ទៅ ក្នុង ស្ថានភាព ទុរ្ភិក្ស ជា ពិសេស នៅ ប្រទេស សូម៉ាលី ដោយ សារ តែ គ្រោះ រាំង ស្ងួត ៤ ឆ្នាំ ជាប់ ៗ គ្នា ដែល ធ្វើ ឱ្យ ប្រជាជន នៅ តំបន់ នោះ មិន អាច ដាំ ដុះ ដំណាំ ដែល ត្រូវ ការ សម្រាប់ ចិញ្ចឹម ជីវិត។ WFP បន្ត ថា ភាព អត់ ឃ្លាន ការ ងាប់ សត្វពាហនៈរាប់ លាន ក្បាល បង្ខំ ឱ្យ មនុស្ស ជាង ៧ លាន នាក់ ចាក ចេញ ពី ផ្ទះ របស់ ខ្លួន ដើម្បី រក ចំណី អាហារ ទឹក និង កន្លែង វាយ ស្មៅ សម្រាប់ សត្វ ។ ហើយ នៅ ចុង ខែ កញ្ញា អង្គការ CARE International បា នព្រមាន ថា នៅ ក្នុង ប្រទេស អេត្យូពី កេនយ៉ា និង សូម៉ាលី ប្រជាជន ជាង ៣៦ លាន នាក់ កំពុងប្រឈម មុខ ជាមួយ នឹង ភាព អត់ ឃ្លាន រ៉ាំរ៉ៃ ។
រូប ភាពនៃ គ្រោះ រាំង ស្ងួត ដូច គ្នា នេះ ក៏ កើត ឡើង នៅ ក្នុង ប្រទេស អាហ្វហ្គានីស្ថាន ដែល រង គ្រោះ រួច ស្រាប់ ហើយ ដោយ សារ តែ វិបត្តិ នយោបាយ និង សេដ្ឋកិច្ច កាល ពី ចុង ឆ្នាំ មុន ។ គ្រោះ រាំង ស្ងួត ដ៏ ធ្ងន់ ធ្ងរនេះ បាន ឆ្លង ចូល ដល់ ឆ្នាំ ២០២២ និង ធ្វើ ឱ្យ ប្រជាជន អាហ្វហ្គានីស្ថាន រាប់ លាន នាក់ ត្រូវ អត់ ឃ្លាន និង គ្មាន ទឹក ប្រើ ប្រាស់ ។ ប៉ុន្តែ ទន្ទឹម នឹង នេះ ភាគ ខាង កើត នៃ ប្រទេស អាហ្វហ្គានីស្ថាន បែរ ជា បាន ធ្លាក់ ចូល ក្នុង គ្រោះ ទឹក ជំនន់ចន្លោះ ពី ខែ ឧសភា ដល់ ខែ សីហា និង សម្លាប់ មនុស្ស រាប់ រយ នាក់ បើ ទោះ បី ជា មិនធ្ងន់ ធ្ងរ ដូច ប្រទេស ជិត ខាង ប៉ាគីស្ថាន ក៏ ដោយ ។
នៅ មាន ភស្តុតាង ជា ច្រើន ទៀត ដែល ថា ការ ប្រែ ប្រួល អាកាស ធាតុ ជំរុញ ឱ្យ មហន្តរាយ ធម្មជាតិ មាន លក្ខណៈ កាន់ តែ ធ្ងន់ ធ្ងរ និង ញឹក ញាប់ ប៉ុន្តែ អ្វី ដែល គួរ ឱ្យ កត់ សម្គាល់ និង សោក ស្ដាយ ខ្លាំង បំផុត គឺ ថា ប្រទេស កំពុង អភិវឌ្ឍន៍ ជា អ្នក រង គ្រោះ ខ្លាំង ជាង គេ បើ ទោះ បី ជា មាន ចំណែក តិច តួច នៅ ក្នុង ការ បំភាយ ឧស្ម័ន ផ្ទះ កញ្ចក់ ក្ដី ។
ជាក់ ស្ដែង យោង ទៅ តាម អង្គការ សហប្រជាជាតិ ទ្វីប អាហ្វ្រិក រួម ចំណែកត្រឹម តែ ៣ ភាគរយ ប៉ុណ្ណេះ នៃ ការ បញ្ចេញ ឧស្ម័យ កាបូនិក ពី វិស័យ ឧស្សាហកម្ម របស់ ពិភព លោក ប៉ុន្តែ ទ្វីប ដែល សម្បូរ ដោយ ប្រទេស កំពុង អភិវឌ្ឍ មួយ នេះ រង គ្រោះ យ៉ាងដំណំ ពី ផល ប៉ះ ពាល់ នៃ ការ ប្រែប្រួល អាកាស ធាតុ ជា ពិសេសទឹក ជំនន់ និង គ្រោះ រាំង ស្ងួត ធ្ងន់ ធ្ងរ ។
នេះ មិន ខុស ពី អ្វី ដែល ប៉ាគីស្ថាន កំពុង តែ ជួប នោះ ទេ ខណៈ ប្រទេស នេះ រួម ចំណែក ១ ភាគ រយ នៃ ការ បញ្ចេញ ឧស្ម័ន ផ្ទះ កញ្ចក់ ។ រដ្ឋ មន្ត្រី ការ បរទេស ប៉ាគីស្ថាន លោក Bilawal Bhutto Zardari បាន និយាយ នៅ ក្នុង បទ សម្ភាសន៍ ជាមួយ ទូរទស្សន៍ CNN កាល ពី ចុង ខែ សីហា នៅ ពេល ទឹក ជំនន់ វាយ ប្រហារ ខ្លាំង ថា ៖ « យើង ឃើញ ការ បំផ្លិច បំផ្លាញ ដោយ សារ តែ ការ ប្រែ ប្រួល អាកាសធាតុ ជា បន្ត បន្ទាប់ នៅ ក្នុង ទម្រង់ នៃ ទឹក ជំនន់ ខ្យល់ មូសុង គ្រោះ រាំង ស្ងួត និង រលក កំដៅ ខ្លាំង ។ ហើយ និយាយ ដោយ ត្រង់ ទៅ ប្រជាជន ប៉ាគីស្ថាន កំពុង ចំណាយ លើ តម្លៃ ជីវិត របស់ ពួក គេ ជីវភាព រស់ នៅ របស់ ពួក គេ សម្រាប់ ឧស្សាហូបនីយកម្ម នៃ ប្រទេស អ្នក មាន ដែល បណ្តាល ឱ្យ មាន ការ ប្រែ ប្រួល អាកាស ធាតុ នេះ»។
ដូច្នេះ ហើយ ទើប បាន ជា មាន ការ ទាម ទារ ពីបណ្ដា ប្រទេស កំពុង អភិវឌ្ឍន៍ ឱ្យ មេ ដឹក នាំ ពិភព លោក ជា ពិសេស ប្រទេស អភិវឌ្ឍ ឱ្យ ធ្វើ តាម ការ សន្យា របស់ ខ្លួន ដើម្បី រក្សា កម្ដៅ របស់ ពិភព លោក កុំ ឱ្យ ខ្ពស់ ជាង ១,៥ អង្សាសេ បើ ប្រៀប ធៀប នឹង សម័យ មុន បដិវត្តន៍ ឧស្សាហកម្ម និង ផ្ដល់ ជំនួយ ដល់ ប្រទេស ក្រីក្រ ដើម្បី ប្រយុទ្ធ ប្រឆាំង នឹង ផល ប៉ះ ពាល់ ឬ សម្រប ខ្លួន តាម ស្ថាន ភាព នៃ ការ ប្រែ ប្រួល អាកាស ធាតុ ។