រដ្ឋាភិបាលជប៉ុននឹងចាត់វិធានការសមស្រប ប្រឆាំងនឹងការប្រែប្រួលនៃតម្លៃរូបិយប័ណ្ណ
ជប៉ុន៖ តម្លៃ ប្រាក់ យ៉េន របស់ ជប៉ុន បាន ធ្លាក់ ចុះ រហូត ដល់ ១៤៧,៦៦ ធៀប នឹងប្រាក់ អាមេរិក ១ ដុល្លារ ដែល ជា កម្រិត ទាប មិន ធ្លាប់ មាន ក្នុង រយៈ ពេល ៣២ ឆ្នាំ កន្លង មក នេះ ។ ការ ធ្លាក់ ចុះ នេះ ត្រូវ បាន អ្នក វិភាគ អះ អាង ថា កើត ឡើង ដោយ សារ តែ តម្លៃ ទំនិញ ប្រើ ប្រាស់ នៅ អាមេរិក ឡើង លឿន ជាង ការ រំពឹង ទុក ដែល តម្លៃ ធនាគារ កណ្ដាល ដំឡើងអត្រាការប្រាក់ ។
រដ្ឋ មន្រ្តីក្រសួងហិរញ្ញ វត្ថុ ជប៉ុន លោក Shunichi Suzuki បាន អះ អាង ថា រដ្ឋាភិបាល ជប៉ុន នឹង ចាត់ វិធានការ សម ស្រប ប្រឆាំង នឹង ការ ប្រែ ប្រួល នៃ តម្លៃ រូបិយ ប័ណ្ណ ។
ក្នុងវិធានការ ដ៏ កម្រ មួយ កាល ពី ខែ មុន ប្រទេស ជប៉ុន បាន ចំណាយ ប្រាក់ ជិត ២០ ប៊ីលាន ដុល្លារ ដើម្បី គាំទ្រ រូបិយ ប័ណ្ណ របស់ ប្រទេស ខ្លួន ។ លោក Suzuki បាន ប្រាប់ អ្នក យក ព័ត៌មាន បន្ទាប់ ពី ចូល រួម កិច្ច ប្រជុំ ហិរញ្ញ វត្ថុ G7 នៅ ទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ថា ៖ « យើង មិន អាច អត់ ធ្មត់ ចំពោះ ការ ប្រែ ប្រួល លើស លប់ នៅ ក្នុង ទីផ្សារ រូបិយប័ណ្ណ ដែល ជំរុញ ដោយ វិធាន ការ ប្រថុយ ប្រថាន នោះ ទេ ។
យើង កំពុង មើល វិធានការ រូបិយប័ណ្ណ ជាមួយ នឹងការ គិត ជា បន្ទាន់ » ។
នៅ ខែ មុន ជប៉ុន បាន ធ្វើ អន្តរាគមន៍ ក្នុង ទីផ្សារ រូបិយប័ណ្ណ ពិភព លោក ដើម្បី ជួយ គាំទ្រ ដល់ ប្រាក់ យេន ដែលកំពុង ធ្លាក់ ចុះ ។ វិធានការ នោះ ធ្វើ ឡើង បន្ទាប់ ពី ប្រាក់ យ៉េន បាន ឡើង ដល់ កម្រិត ទាប មិន ធ្លាប់ មាន ក្នុង រយៈ ពេល ២៤ ឆ្នាំ ធៀប នឹង ប្រាក់ ដុល្លារ ហើយ វា ជា លើក ទី ១ ហើយ រាប់ ចាប់ តាំង ពី ឆ្នាំ ១៩៩៨ ដែល អាជ្ញាធរ ជប៉ុន ធ្វើ ដូច្នេះ ។
ទោះ ជា យ៉ាង ណា ក៏ ដោយ អ្នក វិភាគ បាន ព្រមាន ថា អន្តរាគមន៍ បែប នេះ នឹង មាន ឥទ្ធិពល តិច តួច ដោយ សារ តែ អត្រាការ ប្រាក់ របស់ ជប៉ុន នៅ តែ ទាប ជាង អត្រាការ ប្រាក់ នៅ សហរដ្ឋ អាមេរិក ឆ្ងាយ ។ រូបិយប័ណ្ណ ជប៉ុន ស្ថិត ក្នុង សម្ពាធ ចុះ ថ្លៃ ក្នុង រយៈ ពេល ប៉ុន្មាន ខែ ថ្មី ៗ នេះ ភាគ ច្រើន ដោយ សារ តែ ការ ចេញ វិធានការ ខុស គ្នា ខ្លាំង ពី ធនាគារ កណ្តាល ជប៉ុន (BOJ) បើ ធៀប នឹង ធនាគារ កណ្តាល សហរដ្ឋ អាមេរិក ។
កាលពីថ្ងៃព្រហស្បតិ៍ តួ លេខ ផ្លូវ ការ បាន បង្ហាញ ថា តម្លៃ ទំនិញ ប្រើ ប្រាស់ នៅ សហរដ្ឋ អាមេរិក បាន កើន ឡើង លើស ពី ការ រំពឹង ទុក កាល ពី ខែ មុន ដែល ជា សញ្ញា មួយ បង្ហាញ ថា ការ ប្រយុទ្ធ អតិផរណា នៅ មិន ទាន់ ចប់ នៅ ឡើយ ។ អតិផរណា នៅ ខែ កញ្ញា អត្រា ៨,២ ភាគ រយ ធ្លាក់ ចុះ ពី ៨,៣ នៅ ខែ សីហា ។
អត្រា អតិផរណា ខ្ពស់ បែប នេះ ហើយ បាន ធ្វើ ឱ្យ ធនាគារ កណ្តាល របស់ អាមេរិក បង្កើន អត្រា ការ ប្រាក់ របស់ ខ្លួន យ៉ាង ខ្ពស់ ដើម្បី ប្រឆាំង នឹង ការ ឡើង ថ្លៃ ដែល ធ្វើ ឱ្យ ប្រាក់ ដុល្លារ កាន់ តែ មាន ភាព ទាក់ ទាញ ដល់ អ្នក វិនិយោគ ។ ផ្ទុយ ទៅ វិញ ធនាគារ កណ្តាល ជប៉ុននៅ តែ រក្សា អត្រាការ ប្រាក់ របស់ ខ្លួន ទាប ។
យ៉ាង ណា ក៏ ដោយ ប្រាក់ យ៉េន មិន មែន តែ មួយ នោះ ទេ ។ ភាព រឹង មាំ របស់ ប្រាក់ ដុល្លារ នៅ លើ ទីផ្សារ ហិរញ្ញវត្ថុ ពិភព លោក ក៏ កំពុង ជះ ឥទ្ធិពល លើ រូបិយ ប័ណ្ណ សំខាន់ ៗ ផ្សេង ទៀត នៅ ជុំ វិញ ពិភព លោក រួម ទាំង ប្រាក់ ផោន និង ប្រាក់ អឺរ៉ូ ផង ដែរ ៕
ដោយ:ហួន ឌីណា