មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ៖ នៅតាមដងស្ទឹងសែន កម្រិតទឹកស្ថិតក្នុងសា្ថនភាពប្រុងប្រយ័ត្នដដែល ខណៈបណ្ដាខេត្តដែលរងទឹកជំនន់ មានទឹកស្រកបណ្ដើរៗ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នក នាំ ពាក្យ គណៈ កម្មា ធិការ ជាតិ គ្រប់ គ្រង គ្រោះ មហន្តរាយ ថា កម្រិត ទឹក នៅ តាម ដង ស្ទឹង សែន ស្ថិត ក្នុង ស្ថាន ភាព ដ៏ គួរ ប្រុង ប្រយ័ត្ន ដ ដែល ខណៈ បណ្ដា ខេត្ត ដែល រង ទឹក ជំនន់ មាន ទឹក ស្រក បណ្ដើរ ៗហើយ ។

លោក សុទ្ធ គឹមកុលមុន្នី អ្នក នាំ ពាក្យ គណៈកម្មាធិការ ជាតិ គ្រប់ គ្រង គ្រោះមហន្តរាយ បាន ប្រាប់ ថា ស្ថាន ភាព ទឹក ជំនន់ ក្នុង ពេល បច្ចុប្បន្ន នេះ ទឹក កំពុង តែ ស្រក បណ្ដើរៗ ហើយ នៅ តាម បណ្ដា ខេត្ត ដែល បាន ជន់ លិច។ ដោយ ឡែក នៅ តែ តាម ដង ស្ទឹង សែន គឺ ទឹក ស្ថិត ក្នុង កម្រិត មួយ ដ៏ គួរ ប្រុង ប្រយ័ត្ន។
ក្រៅ ពី នេះ ទៀត លោកថា បណ្ដា ខេត្ត ដែល មាន ទឹក ស្រ ក នឹង គឺ អាច ឈាន ក្នុង ដំណាក់ កាល មួយ ដែល អាច ស្ដារ ឡើង វិញ។
លោក សុទ្ធ គឹមកុលមុន្នី បញ្ជាក់ ថា៖ «នៅ ខាង ស្ទឹង សែន ស្ថាន ភាព ទឹក នៅ តែ ស្ថិត ក្នុង កម្រិត មួយ ដ៏ គួរ ប្រុង ប្រយ័ត្ន ហើយ តំបន់ មួយ ចំនួន ទៀត គឺ គ្រាន់ តែ ស្រក យឺត ដោយ សារ តំបន់ នឹង វា កើន ទន្លេ សាប ពីព្រោះ ទឹក ទន្លេ សាប យើង វា ខ្ពស់ ដែរ »។

លោក បន្ថែម ថា ចំពោះ ប្រជា ពលរដ្ឋ ដែល រង គ្រោះ ដោយ សារ ទឹក ជំនន់ គឺ ស្ថិត ក្នុង ចំនួន ដ ដែល ទេ មិន ទាន់ មាន ចំនួន កើន ឡើយ។
ចំណែក លោក សុខ ហៃ អភិបាលរង និង ជា អ្នក នាំ ពាក្យ សាលា ខេត្ត កំពង់ធំ បាន ប្រាប់ ថា សូម ទាក់ ទង ខាង អ្នក ទទួល បន្ទុក គ្រោះ មហន្តរាយ។
សូមបញ្ហាក់ថា តាមរបាយការណ៍របស់ គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះមហន្តរាយ ស្ថាន ភាព ជំនន់ ទឹក ភ្លៀង មក ដល់ ពេល បាន បង្ក ខេត្ត ចំននួន ២៣ មាន ១០៥ ស្រុក- ខណ្ឌ និង ៤៣៥ ឃុំ – សង្កាត់ ។ ហើយ ខេត្ត ដែល រង ផល ប៉ះ ពាល់ ធ្ងន់ ជាង គេ គឺ មាន ខេត្ត កំពង់ ធំ ខេត្ត សៀម រាប ខេត្ត បន្ទាយមានជ័យ និង ខេត្ត បាត់ ដំបង់ ។ ចំណែក ការ ប៉ះ ពាល់ ធ្ងន់ នេះ គឺ ផល ដំណាំ ស្រូវ ជាង ១៩ ម៉ឺន ហិកតា និង ខូត ខាត ជាង ៦ ម៉ឺន ហិក តា ផង ដែរ ។ ហើយមាន ប្រជា ពលរដ្ឋ ប្រមាណ ១ ១២៧៦០គ្រួសារ ស្មើ នឹង ៥០៧៤០០នាក់ ដែល រង ផល ប៉ះ ពាល់ ដោយ សារ ទឹក ជំនន់ ៕ ដោយ៖ ជា សុខនី

ads banner