សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅទណ្ឌិតរត់ចោលស្រុកថា សម្ដេចនឹង ប្តូរផ្តាច់កំចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ជនក្បត់បីជំនាន់

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅទណ្ឌិតរត់ចោលស្រុក ថា ឱ្យមកចាប់ខ្លួនសម្តេចមក ហើយសម្ដេច ក៏បានប្រកាសដែរថា នឹងប្តូរផ្តាច់កំចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ជនក្បត់បីជំនាន់។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃ សាកលវិទ្យាល័យជាតិគ្រប់គ្រងជាងប្រាំមួយពាន់នាក់ នាព្រឹក ថ្ងៃទី១៧ ខែតុលា នៅរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅទណ្ឌិតរត់ចោលស្រុក (សម រង្ស៊ី )ថា ថ្ងៃទី១២ ខែធ្នូ ខ្ញុំទៅដល់ក្រុងព្រុចសែល ប្រទេស ប៊ែលហ្ស៊ិក សូមអញ្ជើញឲ្យគេមកចាប់ខ្លួនខ្ញុំទៅ។ ជាមួយគ្នានេះ សម្តេច បានផ្តាំទៅគ្រប់គណបក្សនយោបាយដែលជាប់ ពាក់ព័ន្ធ ទណ្ឌិតរត់ចោលស្រុក នឹងត្រូវប្តឹងផ្តល់ទៅតុលាការ។ ការបញ្ជាក់នេះ បន្ទាប់ពីសម្តេចទទួលបានសេចក្តីថ្លែងការណ៍ និងគម្រោងថ្មី ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជោគជ័យរបស់ទណ្ឌិត សម រង្ស៊ី ក្នុងសំណុំរឿងបរិហាកេរ្តិ៍ គឺការមិនបានបង់មួយអឺរ៉ូ ប៉ុន្តែ ទណ្ឌិតរូបនេះ ត្រូវបានគេបកអាក្រាតពីពុតត្បុត និងការនិយាយ មិនពិតប្រាកដ។ សម្តេច ក៏បានហៅទណ្ឌិត សម រង្ស៉ី ជាពូជក្បត់ ជាតិបីជំនាន់។

សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា គេនិយាយពីការបោះឆ្នោត តែ ទណ្ឌិតនោះ គិតតែពីប្រមូលគ្នាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់កើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ខ្ញុំ នឹង ប្តូរផ្តាច់កំចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ជនក្បត់បីជំនាន់ ដែលក្បត់តាំងពីជីតា ដល់ឪ និងដល់កូន ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ប្រសិនបើទណ្ឌិតសម រង្ស៊ី វិលចូលស្រុក។ សម្ដេចតេជោ បានបញ្ជាក់ថា៖ ខ្ញុំមិនបានហាម ឃាត់យន្តហោះមិនឲ្យដឹកមកទេ ប៉ុន្តែប្រសិនបើអ្នកមកខ្ញុំស្វាគមន៍ ដោយខ្នោះ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ត្រកូលហ៊ុន មិន ដែល ក្បត់ជាតិ ដូចត្រកូលសម ទេ ។ សម្តេចក៏បានថ្លែងថា ខ្ញុំដាក់ចេញ នូវការកម្ចាត់មនោគមន៍វិជ្ជាជ្រុលនិយម ដូចនេះខ្ញុំដាក់ចេញ នយោបាយ កម្ចាត់អង្គការចាត់តាំងក្រុមប៉ុល ពត ដែរ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner