៧២ម៉ោងនៅកម្ពុជាឆ្លងកូវីដ ១៣នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅកម្ពុជា បានថយ ចុះចំនួន ១១ ករណី បើប្រៀបធៀបនឹងសប្តាហ៍មុន ។ តួលេខឆ្លងក្នុងរយៈពេល ៣ថ្ងៃមក នេះ មាន១៣នាក់ ដែលជាការឆ្លងនៅក្នុងសហគមន៍ទាំងអស់។

សេចក្តីរាយការណ៍បង្ហាញថា ការ ឆ្លងថ្ងៃច័ន្ទនេះមានចំនួន ៥នាក់, ចំណែកការឆ្លងកាលពីថ្ងៃអាទិត្យមាន២នាក់ និងកាលពីថ្ងៃ សៅរ៍មានចំនួន ៦នាក់។

កម្ពុជាមានតួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី១៧ តុលា បានកើនដល់ចំនួន ១៥លាន ២០ម៉ឺន ៧ពាន់  ៧៨២នាក់ ដែលស្មើនឹង ៩៥,០៥ភាគរយ ។

ads banner