ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២០ តុលា ២០២២

អត្ថបទដោយ៖
AMS OneMinute

តើអាចក្លាយជាអ្នកដឹកនាំប្រទេសយ៉ាងម៉េចទៅ បើមិនទាន់កាន់អំណាចផង ខ្លួនចុះកិច្ចព្រមព្រៀងប្រគល់ឱ្យបរទេសនូវដែនដីកម្ពុជា?

ជំរុញឱ្យពលរដ្ឋត្រូវមើលឱ្យឃើញអំពីសារជាតិក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី

សូម្បីតែខ្ញុំកាន់អំណាច បើហ៊ានចុះហត្ថលេខាឱ្យទឹកដីទៅប្រទេសណាមួយ ខ្ញុំក៏នឹងជាប់ទោសធ្ងន់ធ្ងរដូចគ្នា

ចាត់ទុកថា សាលក្រមកាត់ទោស សម រង្ស៉ី មួយជីវិត គឺត្រឹមត្រូវបំផុត

សម្តេចមិនត្រឹមតែមិនលើកលែងឱ្យនោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមទណ្ឌិត សម រង្ស៉ី

ប្រកាសកំដរការប៉ុនប៉ងផ្តួលរំលំរបស់ សម រង្ស៉ី រហូតដល់ចប់

កាលមុនខ្ញុំប្រើយុទ្ធសាស្ត្រឌីហ្វីត តែពេលនេះខ្ញុំប្រើតែ២ទេ គឺ Isolate និង Finish

អំពាវនាវឱ្យមន្ត្រីអត្រាកូលដ្ឋាន ជួយសម្រួលឯកសារសម្រាប់ការបោះឆ្នោតប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា

កម្លាំងរបស់ក្រុមក្បត់ជាតិ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល មិនមានសមត្ថភាពណាដូចខ្មែរក្រហមនោះទេ

ជោគជ័យរបស់ជនក្បត់ជាតិ សម រង្ស៉ី មានតែមួយគត់ គឺមិនបានបង់ឱ្យខ្ញុំ១អឺរ៉ូ ចំណែកខ្ញុំអ្វីដែលចង់បាន គឺនៅក្នុងការបរិយាយរបស់សាលក្រម

នៅក្នុងសាលក្រមបារាំងមាន២ចំណុច ដែលគួរឱ្យចាប់អារម្មណ៍ គឺម្ខាងជារឿងសមាមាត្ររវាងអ្នកមានអំណាច និងប្រជាពលរដ្ឋ និងម្ខាងទៀតទាក់ទងនឹងច្បាប់របស់អឺរ៉ុប

ជីតារបស់ សម រង្ស៉ី ឈ្មោះ សម ញាណ ធ្លាប់ឈរឈ្មោះនៅក្នុងគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ១៩៥៥

សម រង្ស៉ី មានកំហុសនយោបាយធំ២ គឺនាំមនុស្សរត់ទៅក្រៅស្រុក ដែលធ្វើឱ្យក្បាលម៉ាស៊ីននយោបាយពួកប្រឆាំងដាច់អស់ និងដកមនុស្សចេញពីគ.ជ.ប

សម រង្ស៉ី ខុសខ្លួនឯងកុំបន្ទោសគេ ហើយបន្តល្ងង់បែបនេះតទៅទៀតទៅ៕

📚 https://www.facebook.com/ams1minute/posts/pfbid02XTWNKhV8HKAoqfq75tvakT3YBk7uPpSWcuakL5rVWSGGtS9GABucBBZwHFhgvq5Nl

#ams1minute

ads banner