សម្តេចតេជោ ហ៊ុន សែន ថាជនក្បត់ជាតិ សម រង្ស៉ី មានកំហុសនយោបាយធំ២ ដែលធ្វើឱ្យក្បាលម៉ាស៊ីននយោបាយពួកប្រឆាំងដាច់អស់ 

សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា អាចោរក្បត់ជាតិ សម រង្ស៉ី មានកំហុសនយោបាយធំ២ចំនួន គឺទី១៖ បាននាំមនុស្សរត់ ទៅក្រៅស្រុក ដែលធ្វើឱ្យក្បាលម៉ាស៉ីននយោបាយពួកប្រឆាំងដាច់អស់ និងទី២៖ គឺការដកមនុស្សចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ការលើកបញ្ជាក់ពីកំហុសនយោបាយទាំង២ចំណុចរបស់ទណ្ឌិត សម រង្ស៉ី ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសដែលសម្តេចបានផ្តល់ បទសម្ភាសដល់អ្នកសារព័ត៌មាន បន្ទាប់ពីសម្តេចបានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner