លោកស្រី ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា បានជម្រាបលោករដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ អំពីគំនិតផ្តួចផ្តើមក្នុងការជំរុញយុវនារី និងក្មេងតូចៗឱ្យចេះចូលរួមដាំកូនឈើ ទុកដាក់សំរាម និងការដើរកំសាន្តតាមព្រៃក្នុងតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងកាយសម្បទា

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃទី១៩ តុលា ២០២២ លោកស្រី ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា បានជម្រាបលោករដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ អំពីគំនិតផ្តួចផ្តើមក្នុងការជំរុញសកម្មភាពកាយឬទ្ធិនារីកម្ពុជា លើស្មារតីយុវនារី និងក្មេងតូចៗឱ្យចេះចូលរួមដាំកូនឈើ ទុកដាក់សំរាម និងការដើរកំសាន្តតាមព្រៃក្នុងតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងកាយសម្បទា។

លោករដ្ឋមន្រ្តីបានគាំទ្រសំណើរខាងលើ ដែលជាសកម្មភាពបណ្តុះស្មារតី និងភាពជាគម្រូដល់យុវជន យុវនារី ឱ្យបន្តការចូលរួមចំណែកលើកកម្ពស់ការអប់រំ យល់ដឹងអំពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ លើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។

📚 https://www.facebook.com/ams1minute/posts/pfbid05oQq8c1KazQULsfneBNYg3VT81QMXN3QqpQR4ZUrZ2wpucd57QEz9d3ZoNnkg4Y8l

#ams1minute

ads banner