សិក្ខាសាលាបូកសរុបលទ្ធផលការងារសហប្រតិបត្តិការផែនការ និងថវិកាឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣
ភ្នំពេញ៖ ក្រុមការងារសហប្រតិបត្តិការផែនការនិងថវិកានៃក្រសួង បរិស្ថាន បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារ សហ ប្រតិបត្តិការផែនការនិងថវិកា ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ ក្រោមប្រធានបទ «ការលើកកម្ពស់លទ្ធផលការងារលើ កិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន»នៅថ្ងៃទី២០ខែតុលានេះនាទីស្ដីការក្រសួងបរិស្ថាន ។
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញជា អធិបតីភាពក្នុងពិធីនេះដោយមានការ ចូលរួមពីដៃគូអភិវឌ្ឍន៍នៅ កម្ពុជាដូចជា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP), ធនាគារ ពិភព លោក(World Back),អង្គការស្បៀងកសិកម្ម( FAO), ទីភ្នាក់ងារចៃកា(JICA) និងទីភ្នាក់ងារយូសេដ(USAID)តំណាង អង្គការ អភិរក្សនៅកម្ពុជាដូចជា អង្គការCI និងអង្គការWWF និងក្រុមហ៊ុនឯកជនដូចជា ក្រុមហ៊ុន HEINEKEN Cambodia, ក្រុមហ៊ុន Chip Mong Group, និងLa Valee Eco Resort។
ប្រភពក្រសួងបរិស្ថានបានឱ្យដឹងថាសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិនិត្យនូវល្ធផលសម្រេចបាននៃកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធទាំងបច្ចេកទេសនិងហិរញ្ញវត្ថុក្នុងការរួមចំណែកឆ្លើយតបទៅនឹងគោលដៅ គោលនយោបាយ និងយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។
ក្នុងអង្គពិធីឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុម ការងារសហប្រតិបត្តិការ ផែនការនិង ថវិកាបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបាននិងកំពុងសហការ និងគាំទ្រដល់ក្រសួងបរិស្ថាន ក្នុងការបំពេញនូវតួនាទីភារកិច្ច របស់ខ្លួន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ ធនធានធម្មជាតិឲ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសំណូមពរឱ្យដៃគូទាំងអស់បន្តនូវការគាំទ្រនិងចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងបេសកកម្មដើម្បីសំដៅធានាបានជោគជ័យក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាចូលរួមដោះស្រាយនូវបញ្ហាប្រឈមជាសកលនានា ដើម្បីបុព្វហេតុពិភព លោក និងមនុស្សជាតិ។
លោកស្រី Alisa Jacker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅ កម្ពុជា បានថ្លែងអំណរគុណដល់ ក្រសួងបរិស្ថាន សម្រាប់កិច្ចសហ ប្រតិបត្តិការល្អនាពេលកន្លងមកក្នុងវិស័យបរិស្ថាននៅកម្ពុជា។ លោកស្រីបានគូសបញ្ជាក់ន្ថែមថាយើងត្រូវការកិច្ចសហការកាន់តែស្អិតរមួតបន្ថែមទៀតជាមួយក្រសួងបរិស្ថាន។ កិច្ចការងារបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ គឺជាវិស័យដែលត្រូវបានយក ចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ សង្គមប្រកបដោយនិរន្តរភាព។ការវិនិយោគដែលគិតគូរអំពីបរិស្ថាន ដូចជាវិស័យថាមពលនឹងចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ច និងសង្គមប្រកបដោយបរិយាប័ន្ន។
លោកស្រីក៏បានគូសបញ្ជាក់អំពីភាពមិនអាចខ្វះបានពីវិស័យឯកជនដែលបានចូលរួមទាំងបច្ចេកទេសនិងហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ បរិស្ថាន ៕ ដោយ៖ គ្រី សម្បត្តិ