ថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន នឹងបន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់ រមណីយដ្ឋាន អង្គរ បន្ថែមទៀត
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី២១ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជានឹងបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ បន្ថែមទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាន និង សំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ស្ថិត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់ អភិវឌ្ឍន៍ថ្មី រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នេះជាការ បញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី២០ខែតុលានេះ។
ប្រភពដដែលបញ្ជាក់ថា តាមការឱ្យដឹងពីលោឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាបានឱ្យដឹងថាគិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូងនាថ្ងៃទី២៥ ខែសីហា រហូតមកដល់ថ្ងៃទី ២០ ខែតុលា នេះមានប្រជាពលរដ្ឋ សរុបចំនួន ៩.១៣៤ គ្រួសារហើយដែលបានមកចាប់ឆ្នោត៕ដោយ៖ វណ្ណ លុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។