ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២១ តុលា ២០២២

អត្ថបទដោយ៖
AMS OneMinute

ជំនួបនាពេលនេះមិនមែនជាជំនួបចុងក្រោយសម្រាប់ដំណាក់កាលអភិវឌ្ឍន៍នោះទេ

ថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រការរៀបចំរបស់រាជរដ្ឋាភិបាល ហើយស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ

ការបំពានគោលការណ៍របស់អង្គការយូណេស្កូ នឹងធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ ត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

ការស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ និងតំបន់ដទៃទៀតរបស់អាជ្ញាធរជាតិអប្សរា គឺជាសម្រេចចិត្តមួយដ៏ឆ្លាតវៃ

តើ ហ៊ុន សែន ពេលនេះជា ហ៊ុន សែន ពិត ឬក្លែងក្លាយ? តើនរណាអាចបន្លំខ្លួនបានរហូតដល់ទៅជាងមួយឆ្នាំនោះ?

គ្រឿងចក្រ១៩៤គ្រឿង កំពុងប្រតិបត្តិការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅរុនតាឯក

អគ្គិសនីកម្ពុជាសម្រេចតបណ្តាញអគ្គិសនីចូលតាមផ្ទះប្រជាពលរដ្ឋដោយមិនគិតថ្លៃ ខណៈការរៀបចំនេះ ចំណាយសរុបប្រមាណ ៦លានដុល្លារ

បើដីធ្វើមិនទាន់ហើយ ហើយគ្មានអ្នកដឹក កុំចេញ

សប្បុរសជនចូលរួមថវិកា ១លានដុល្លារសម្រាប់សង់វត្តនៅតំបន់អភិវឌ្ឍន៍រុនតាឯក

ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់អ្នកភូមិរុនតាឯក តាមរយៈបណ្ណក្រីក្រមិនធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំនោះទេ

អ្នកដឹកនាំជំនាន់ក្រោយ ត្រូវតែបន្តអនុវត្តន៍ការសន្យា និងគោលនយោបាយដែលសម្តេចផ្តល់ជូនអ្នករុនតាឯក និងពាក់ស្នែង

ណែនាំឱ្យពន្លឿនចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋមករស់នៅតំបន់រុនតាឯក និងពាក់ស្នែង

ពលរដ្ឋនៅរុនតាឯក និងពាក់ស្នែង នឹងរក្សាទុកដីជាកេរដំណែលក្នុងគ្រួសារ ដោយមិនលក់នោះទេ

នៅថ្ងៃម្សិលមិញមិនមានអ្នកឆ្លងកូវីដ១៩នោះទេ

ណែនាំអាជ្ញាធរពិភាក្សាជាមួយប្រជាពលរដ្ឋស្តារបារាយណ៍ខាងកើត នៅព្រះដាក់ ដើម្បីបញ្ចូលទឹកបានខ្លះ

ណែនាំឱ្យរើសាលាស្រុកបន្ទាយស្រី មកដាក់នៅតំបន់អភិវឌ្ឍន៍រុនតាឯក

ប្រកាសឱ្យអ្នកពាក់ព័ន្ធមេនយោបាយបំផ្លាញជាតិ ផ្តាច់ខ្លួនដើម្បីបានការអនុគ្រោះ។

📚 https://m.facebook.com/story.php?story_fbid=pfbid02hrEnth9VdaNSWtnmDvyLJVpEa7iaKLCzuzxK9pGzxNUb9dR9GK2d9WSBvKCrRqgEl&id=100063628026091

#ams1minute

ads banner