តុលាការកំពូល បានសម្រេចតម្កល់ទោស បុរសម្នាក់ ជាប់គុក ២០ឆ្នាំ ពាក់ព័ន្ធករណីការជួញដូរគ្រឿងញៀន ជិត ២គីឡូក្រាម

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលដីកា តម្កល់ទោស បុរសម្នាក់ ដែលជាជាប់ចោទ ជាប់គុក ២០ឆ្នាំ ដោយជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជិត ២គីឡូក្រាម ប្រព្រឹត្តនៅគោលដៅ ២ផ្សេងគ្នា កាលពីអំឡុង ឆ្នាំ ២០១៩ នាពេលកន្លងទៅ។ ក្នុងនោះ គោលដៅទី១: ស្ថិតនៅចំណុចចំណុចផ្ទះ ហ្គេមអ៊ីនធើណេត ៧៧៧៧ ខាងក្រោយផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២: ស្ថិតនៅចំណុចក្នុងផ្ទះលេខ២៨AZ ផ្លូវលេខ២៧៨ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល លោក និល ណុន បានឱ្យដឹងថា ជនជាប់ចោទខាងលើរូបនេះ មានឈ្មោះ អាន វាសនា ភេទប្រុស អាយុ ៣៧ឆ្នាំ កើតឆ្នាំ១៩៨៤។

សូមជម្រាប់ថា ក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ: រក្សាទុក និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ជនជាប់ចោទ បានប្តឹងរឧទ្ទរណ៍ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ២០ឆ្នាំ មកត្រឹម ១៧ឆ្នាំវិញ។ តែបើកផ្លូវឱ្យគាត់ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ក្រោយពីឃាត់ខ្លួនបាន សមត្ថកិច្ចនគរបាលជំនាញ ដកហូតបាន គ្រឿងញៀន ជាប្រភេទ មេតំហ្វេតាមីនគ្រាប់(WY) ទម្ងន់ ១៧៧.៤៦ក្រាម និងជាប្រភេទ អ៊ិចស្តាស៊ីគ្រាប់នឹងម្សៅទម្ងន់ ១,៩៣៣.៩៦ក្រាម សរុបទម្ងន់ ២.១១១គីឡូក្រាម៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner