លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ដឹកនាំកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវ២៧១

ភ្នំពេញ ៖ ដោយអនុវត្តតាមបញ្ជា និងមានការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង បានដឹកនាំកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវលេខ២៧១ ចាប់ពីមុខមន្ទីរមិត្តភាពកម្ពុជា-សូវៀត រហូតដល់មុខខ្លោងទ្វារវត្តសន្សំកុសល។

សូមជម្រាប់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច ក៏បានធ្វើការណែនាំ អប់រំដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់ចត ឬដាក់លក់ដូរ នៅលើដងផ្លូវសាធារណៈ ឱ្យទ្បើងលក់ផុតពីទ្រូងថ្នល់ បណ្តោះអាសន្ន១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់ សម្រាប់ថ្មើរជើង ធ្វើចរាចរណ៍ទៅវិញទៅមកឱ្យបានងាយស្រួល ជាពិសេសយានយន្តបើកបរបញ្រ្ចាស់ទិស ដែលបង្កឱ្យការកកស្ទះ ឬក៏គ្រោះថ្នាក់ជាយថាហេតុ ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner