អាជ្ញាធរជាតិអប្សារា៖ ការជួសជុលច្រាំង កសិន្ធុប្រាសាទអង្គរគឺ ត្រូវប្រើមធ្យោបាយបែបបុរាណ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ការ ជួស ជុល ច្រាំង កសិន្ធុ ប្រាសាទ អង្គរគឺ ត្រូវ ប្រើ មធ្យោបាយ បែប បុរាណ ក្នុង ការ ជួស ជុល ដោយ សារ តែ បេតុង ដែល ប្រើ ជំនាន់ សម័យ បារាំងបាន អស់ គុណ ភាព។នេះជាការបញ្ជាក់របស់មន្ត្រីអាជ្ញាធរជាតិអប្សារា នៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២២។

លោក ឡុង កុសល អ្នក នាំ ពាក្យ អាជ្ញាធរ ជាតិ អប្សារា មានប្រសាសន៍ថា ការ ជួស ជុល ច្រាំង កសិន្ធុ ប្រាសាទ អង្គរ វត្ត នឹង គឺ វា មាន រយៈ ពេល យូរ ហើយ ក្នុង ការ ជួស ជុល មិន មែន ទើប តែ ជួស ជុល បច្ចុប្បន្ន នេះ។ ហើយ ការ ជួស ជុល នេះ មានទាំ ង ប៉ែក ខាង លិច ប៉ែក ខាង ជើង និង ប៉ែក ខាង ត្បូង ដែល ប្រើ ពេល ជា ច្រើន ឆ្នាំ ហើយ ក្នុង ការ ជួស ជុល ប៉ុន្តែ ក្នុង មួយ ឆ្នាំៗ គឺ មាន តែ ល ទ្ធភាព ជួស ជុល បាន តែ មួយ កំណាត់ៗ ។

លោកឡុង កុសលថា៖ «ការ ងារ ជួស ជុល នេះ ជា ការ ងារ បន្ត ពី មួយ ទៅ មួយ ឆ្នាំ ហើយ វា នឹង បន្ត ទៅទៀត។ ឯ ប្រភព ថវិកា ចំណាយ គឺ ជា ថវិការ បស់ រដ្ឋ ជា ថវិកា ជាតិ ដែល ផ្ដល់ ដោយ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ»។

លោក បន្ត ថា ៖«ហើយ របៀប នៃ ការ ជួស ជុល យ៉ាង មិច ហ្នឹង គឺ យើង ប្រើ ប្រាស់ នូវ មធ្យោបាយ បែប បុរាណ ដែល យើង យក បទ ពិសោធន៍ ធ្លាប់ អនុវត្ត ប្រើ កន្លង មក ហើយ វា អនុលោម តាម នៃ វិធីសា ស្ត្រ បុរាណ»។

លោក បន្ថែម ថា ការ ជួស ជុល នេះ វា មិន អាច កំណត់ ថា រួច រាល់ ហើយ ពេល ណា ទេពីព្រោះ វា ជា ការ ងារ ដែល ត្រូវ ធ្វើ វា មួយ ឆ្នាំ ទៅ មួយ ឆ្នាំ ជា រៀង រហូត។
ចំណែក អ្នកស្រី ស៊ឹម ដានី មន្រ្តី បច្ចេកទេសផ្នែកអភិរក្ស និង ជួស ជុល ច្រាំង កសិន្ធុ អង្គរ វត្ត ប៉ែក ខាង ត្បូង ស្ពាន ហាល បាន ប្រាប់ ថា នេះ ការ ជួស ជុស កសិន្ធុ អង្គរ វត្ត នេះ វា ជា គម្រោង ដំណាក់ កាល ទី ៣ ដែល បាន ចាប់ ផ្តើម ពី ខែ សីហា មក។ ហើយ បើ ដំណាក់ កាល ទី៣ នេះ រួច រាល់ វា អាច បន្ត ទៅដល់ ដំណាក់ កាល ទី៤ និង ដំណាល់ ទី៥។
អ្នកស្រី ស៊ឹម ដានីថា៖ «គោល បំណង ពួក ខ្ញុំ ដែល ជួស ជុល ច្រាំង កសិន្ធុ ហ្នឹង គឺ ដើម្បី រក្សា ឲ្យ មាន ភាព ដើមឡើ ង វិញ ដោយ សារ ស្ថាន ភាព ច្រាំង កសិន្ធុ នេះ វា កំពុង ស្ថិត ក្នុង ហានិភ័យ ដែល បេតុង និង សាច់ ថ្ម ពួក វា លែង ខាំ ជាប់ គ្នា ហើយ ហ្នឹង ការ ច្រោះ ដី ដែល បុក បង្ហាប់ ខាង ក្រោម បាន ហូរ ច្រោះ ដែល ធ្វើ ឲ្យ ច្រាំង កសិន្ធុ និង កាំ ជណ្ដើរ ហ្នឹង វា បាក់ ស្រុត ឃ្លាត ទៅ ម៉ង»។

អ្នកស្រីបន្តថា ៖«វា មាន ការ ប្រឈម ខ្លះ ដែរ ក្នុង ការ ជួស ជុល ច្រាំង កសិន្ធុ ពាក់ ព័ន្ធ នឹង បញ្ហា អាកាស ធាតុ ហើយ នឹង សម្ពាធ ទឹក ដែល បុក ទៅ លើ ទំនប់ ដែល យើង សាង សង់ នឹង ត្រូវ បូម ទឹក ចេញ រហូត»។

អ្នក ស្រី បន្ថែមថា ក្រោយ ពី ដំណាក់ កាល ទី៣ បញ្ចប់ ដំណាក់ កាល បន្ត ទៀត ប្រហែល អាច នឹង ទៅ ធ្វើ នៅ កំពង់ ទឹក ច្រាំង ខាង កើត នៃ អង្គរ វត្តដោយ សារ កន្លែង នឹង វា មាន បញ្ហា ប្រឈម ច្រើន ដែល មាន ការ បាក់ ស្រុត នៃ គ្រួស ខាង ក្រោម។
សូម បញ្ជាក់ ថា តាម មន្រ្តី បច្ចេក ទេស ផ្នែក អភិរក្ស និង ជួស ជុលច្រាំ ង កសិន្ធុ អង្គរ វត្ត ការ ជួស ជុល នឹង រើ ថ្ម ឡើង វិញ ដោយ សារ តែ បេតុង ដែល ប្រើ ជំនាន់ បារាំង នា អំឡុង ឆ្នាំ ១៩៦២ អស់ គុណ ភាព ដូច្នេះ តម្រូ វ ឲ្យ ជំនួស ដោយ បាយ អរ ដែល ជា បច្ចេកទេស បុរាណ វិញ៕ ដោយ៖ ជា សុខនី

ads banner