អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ប្តេជ្ញានឹងឆ្លើយតប បើកូរ៉េខាងជើង សាកល្បងគ្រាប់នុយក្លេអ៊ែរ
អាមេរិក៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាង ត្បូង បាន ព្រមាននៅ ថ្ងៃ ពុធ ទី ២៦ ខែ តុលា ថា ខ្លួន នឹង ធ្វើ ការ ឆ្លើយ តបក្នុង ទំហំ ដែល មិន អាច ប្រៀប បាន ប្រសិន បើ កូរ៉េខាង ជើង ធ្វើ ការ សាក ល្បង អាវុធ នុយក្លេអ៊ែរ ចំពេល ដែល ភាព តាន តឹង ក្នុង តំបន់ បន្ត កើន ឡើង ។
ការ ព្រមាន នេះ ធ្វើ ឡើង ខណៈ ដែល មាន ការ ព្រួយ បារម្ភ ពី សហរដ្ឋ អាមេរិក និង សម្ព័ន្ធ មិត្ត ក្នុង តំបន់ របស់ ខ្លួន ថា កូរ៉េ ខាង ជើង អាច ត្រៀម ខ្លួន ដើម្បី បន្ត ការ សាក ល្បង អាវុធ នុយក្លេអ៊ែរ ជា លើក ដំបូង រាប់ ចាប់ តាំង ពី ឆ្នាំ ២០១៧ ។
អនុ រដ្ឋ មន្ត្រី ការ បរទេស កូរ៉េ ខាង ត្បូង លោក Cho Hyun-dong បាន ប្រាប់ សន្និសីទ សារព័ត៌មាន នៅ ទីក្រុង តូក្យូ ថា ៖ « យើង បាន ព្រម ព្រៀង គ្នា ថា ការ ឆ្លើយ តប ក្នុង ទំហំ ដែល មិន អាច ប្រៀប ផ្ទឹម បាន នឹង មាន ភាព ចាំ បាច់ ប្រសិន បើ កូរ៉េ ខាង ជើង បន្ត ការ សាក ល្បង នុយក្លេអ៊ែរ លើក ទី៧ » ។
លោក Cho បាន ថ្លែង យ៉ាង ដូច្នេះ នៅ ពេល ធ្វើសន្និសីទ សារព័ត៌មាន ជាមួយ អនុ រដ្ឋ មន្ត្រី ការ បរទេស ជប៉ុន លោក Takeo Mori និង អនុរដ្ឋ មន្ត្រី ការ បរទេស អាមេរិក លោក ស្រី Wendy Sherman ។
កូរ៉េខាង ជើង បាន ធ្វើ ការ សាក ល្បង អាវុធ ក្នុង ជាច្រើន លើក ច្រើន សារ ក្នុង ល្បឿន ដែល មិន ធ្លាប់ មាន ពី មុន មក នៅ ឆ្នាំ នេះ ដោយ បាន បាញ់ មីស៊ីល ផ្លោង រយៈ ចម្ងាយ ខ្លី និង មធ្យម ជាង ២០គ្រាប់ ក្នុង រយៈ ពេល ប៉ុន្មាន សប្តាហ៍ ថ្មី ៗ នេះ រួម ទាំង ការ បាញ់ មីស៊ីល រំលង ប្រទេស ជប៉ុន ផង ដែរ ។
ជុំ វិញ បញ្ហា នេះ លោក ស្រី Sherman បាន ជំរុញ ឱ្យ កូរ៉េខាងជើង ជៀស វាង ពី ការ បង្ក ហេតុ បន្ថែម ទៀត និង ហៅ សកម្មភាព របស់ កូរ៉េ ខាង ជើង ថា មិន ប្រុង ប្រយ័ត្ន និង ធ្វើ ឱ្យមាន អស្ថិរភាព យ៉ាង ខ្លាំង សម្រាប់ តំបន់ ។ បន្ថែម ពី លើ នេះ លោក ស្រី បាន ថ្លែង ផង ដែរ ថា សហរដ្ឋ អាមេរិក នឹង ប្រើ ប្រាស់ សមត្ថភាព យោធា ដោយ ពេញ លេញ រួម ទាំង នុយក្លេអ៊ែរ ប្រព័ន្ធ ការពារ ធម្មតា និង មីស៊ីល ដើម្បី ការពារ សម្ព័ន្ធ មិត្ត ជប៉ុន និង កូរ៉េ ខាង ត្បូង ។
ជាមួយ គ្នា នេះ ផង ដែរ អ្នក នាំ ពាក្យ ក្រសួង ការ បរទេស អាមេរិក លោក Ned Price បាន ថ្លែង ក្នុង សេចក្តី ថ្លែងការណ៍ មួយ ថា លោក ស្រី Sherman ក៏ បាន បញ្ជាក់ ម្តង ទៀត ថា សហរដ្ឋ អាមេរិក កំពុង បន្ត ស្វែង រក ការ សន្ទនា ដ៏ ធំ និង ប្រកប ដោយ និរន្តរភាព ជាមួយ កូរ៉េ ខាង ជើង ។
ចំណែក ឯលោក Cho វិញ ក្នុង អំឡុង ពេល ពិភាក្សា ជាមួយ លោក ស្រី Sherman បាន លើក ឡើង ពី ការ ព្រួយ បារម្ភ ថា គោល នយោបាយ អាវុធ នុយក្លេអ៊ែរ កូរ៉េ ខាង ជើង ថ្មី ដែល អនុម័ត កាល ពី ខែ កញ្ញា បង្កើន លទ្ធភាព នៃ ការ ប្រើ ប្រាស់ អាវុធនុយក្លេអ៊ែរ ដោយ បំពាន របស់ ប្រទេស នេះ ។ លោក បន្ត ថា ៖ « បញ្ហា នេះ កំពុង បង្កើត ភាព តាន តឹង ធ្ងន់ ធ្ងរ នៅ លើ ឧបទ្វីប កូរ៉េ » ។
គួរ រំឭក ផង ដែរ ថា កាល ពី ខែ កញ្ញា នាវាដឹក យន្តហោះ ចម្បាំង USS Ronald Reagan និង នាវា អម ដំណើរ ផ្សេង ទៀត បាន ធ្វើ សមយុទ្ធ យោធា រួម គ្នា ជាមួយ កង កម្លាំង កូរ៉េ ខាង ត្បូង ដើម្បី ឆ្លើយ តប ទៅ នឹង ការ សាក ល្បង មីស៊ីល ផ្លោង របស់ កូរ៉េ ខាង ជើង ។
ប៉ុន្តែ សមយុទ្ធ នេះ បាន បង្ករ ការ ខឹង សម្បារ កាន់ តែ ខ្លាំង ពី កូរ៉េខាង ជើង ដោយ ទីក្រុង ព្យុងយ៉ាង កាល ពី សប្តាហ៍ មុន បាន បាញ់ ផ្លោង កាំភ្លើង ធំ រាប់ រយ គ្រាប់ ចេញ ពី ឆ្នេរ សមុទ្រ របស់ ខ្លួន ដែល គេ មើល ឃើញ ថា ជា ការ គំរាម កំហាម ដ៏ ធ្ងន់ ធ្ងរ សម្រាប់ កូរ៉េ ខាង ត្បូង ។ ក្នុងអ្វីដែលហៅថាការព្រមានធ្ងន់ធ្ងរដល់អ្នកជិតខាងរបស់ខ្លួននៅភាគខាងត្បូង៕ ដោយ៖ ហួន ឌីណា