ក្រុមហ៊ុនឱសថបារាំង Bailly Creat បរិច្ចាគឱសថ ក្នុងពិធីសម្ពោធផលិតផលថ្មីនៅកម្ពុជា ទៅឲ្យស្ថាប័នមនុស្សធម៌
ភ្នំពេញ ៖ ក្រុមហ៊ុនស្រាវជ្រាវនិងផលិតឱសថបារាំង Bailly Creat ដែលជាក្រុមហ៊ុនមួយបានចែកចាយផលិតផលរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជិត ៤ ទស្សវត្សមកហើយកំពុងតែពង្រីកចំណែកទីផ្សាររបស់ខ្លួនជាមួយនិង ការដាក់បង្ហាញឱសថ របស់ខ្លួន បន្ថែម ទៀត នៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ។
នៅថ្ងៃពុធ ទី ២៦ ខែតុលា ក្រុមហ៊ុននឹងប្រកាសពីការដាក់បញ្ចេញថ្នាំប្រភេទ Ibuprofen, Desloratadine និង Amoxicillin + Clavunic acid តាមរយៈដៃគូតំណាងចែកចាយរបស់ខ្លួនគឺក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មថែទាំសុខភាពដ៏ធំបំផុតមួយនៅអាស៊ី ។
លោក ផាទ្រីក ឆយ (Patrick Choay) អគ្គនាយកប្រតិបត្តិនៃ PCSA Group ដែលកាន់កាប់ក្រុមហ៊ុនឱសថBailly Creat តាំងពីឆ្នាំ ១៩៩៦ នឹងអញ្ញើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ផោធផលិតផល ថ្មីរបស់ ក្រុមហ៊ុន និងចាប់ផ្ដើមអនុវត្តលើគំ និតផ្ដួចផ្ដើមបរិច្ចាគឱសថរបស់ខ្លួនផងដែរ។ ក្រុមហ៊ុននឹងបរិច្ចាគថ្នាំ មួយ ចំនួន របស់ខ្លួនដល់កាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងចូលរួមចំណែកដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាដើម្បីបំពេញ តម្រូវការផ្នែក វេជ្ជសាស្ត្រ។
ថ្លែង ក្នុងពិធីសម្ពោធ លោក ផាទ្រីក ឆយ បានគូសបញ្ជាក់ថា៖ “ក្រុមហ៊ុនឱសថ Bailly-Creat បានធ្វើវាយលុកទីផ្សារឱសថនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឱសថ ជាច្រើនប្រភេទ ដែល សុទ្ធសឹង ជាផលិតផល ឱសថគោរពតាមស្តង់ដារគុណភាពអឺរ៉ុប អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ យើង មាន សុទិដ្ឋិនិយម ថា កិច្ច សហការ របស់ យើង ជាមួយ នឹង ក្រុមហ៊ុន Zuellig Pharma នឹង មាន រយៈពេល យូរ អង្វែង និង មាន ភាព រីកចម្រើន គឺមិនមែន សម្រាប់ តែពួក យើងតែប៉ុណ្ណោះ ទេ ប៉ុន្តែក៏ សម្រាប់ ប្រជាជន កម្ពុជា ទាំងអស់ផង ដែរ”។
លោកបានគូសបញ្ជាក់ទៀតថា៖«យើងមានកិត្តិយសណាស់ដែលអាចបង្កើននូវផលិតផល ឪសថ របស់យើង ដែលយើង បាននឹងបង្ហាញជូនអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះ។ ឥឡូវនេះឱសថថ្មីទាំងនេះមានលក់នៅក្រុមហ៊ុន Zuellig Pharma ដើម្បីបំពេញតាមតម្រូវការ របស់លោកអ្នក និងសម្រាប់ចែកចាយនៅតាមឱសថស្ថាននានា»។
ក្រុមហ៊ុន Patric CHOAY គ្រុបជាក្រុមហ៊ុនឱសថបារាំងឯករាជ្យមួយហើយក៏មានបុត្រសម្ព័ន្ធជាច្រើនដូចជា មន្ទីរពិសោធន៍ CCDដែលធ្វើការយ៉ាងស្និទ្ធលើសុខភាពស្ត្រីអស់រយៈពេល ៥០ឆ្នាំ មន្ទីរពិសោធន៍ Goménol ដែល ផលិត និងបង្កើតគ្រឿងសម្អាង និងអាហារបំប៉ន និងក្រុមហ៊ុន Prodimed ដែលរចនា និងផលិតឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍វះកាត់ និងកងដៃស្បូនពន្យារកំណើត។ ជាមួយនឹងកម្លាំងការងារដ៏រឹងមាំនៃនិយោជិតជាង៣០០នាក់ ក្រុមហ៊ុននេះនឹងបន្តផ្សព្វផ្សាយឱសថ របស់ខ្លួនយ៉ាង សកម្មនៅទូទាំងពិភពលោក ៕ ដោយ / គ្រី សម្បត្តិ