មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជូនគ្រឿងចក្រចំនួន៧ក្រុម ទៅកាន់គោលដៅនានា ដើម្បីជួសជុលផ្លូវ បន្ទាប់រងនូវការខូចខាតដោយសាជំនន់ទឹកភ្លៀង
ព្រះវិហារ៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងនៅក្នុងពិធីប្រជុំឆ្លងរបាយការណ៍ការងារប្រចាំខែតុលា នឹងលើកទឹសដៅខែវិច្ឆិការ ឆ្នាំ២០២២ ជាមួយមន្ត្រីក្រោមឱវ៉ាទ បានអោយដឹងថា គ្រឿងចក្រចំនួន៧ក្រុម ត្រូវបានបញ្ជូនទៅកាន់គោលដៅសំខាន់ៗក្នុងនោះមានផ្លូវជាតិលេខ៦២, ផ្លូវលេខ៦៤, ផ្លូវលេខ៩, ផ្លូវលេខ៩៤, ផ្លូវលេខ៩៥, ផ្លូវលេខ៩០ , ផ្លូវលំតាមបន្ទាត់ខ្សែក្រវ៉ាត់ព្រុំដែនកម្ជុជា- ថៃ -ឡាវពិសេសផ្លូវនានានៅក្នុងក្រុងព្រះវិហារ ដែលបានរងនូវការខូចខាតដោយសាជំនន់ទឹកភ្លៀង នារដូវវស្សាកន្លងមក ហើយត្រូវបានធ្វើការជួសជុលឡើងវិញអោយរួចរាល់នៅក្នុងខែវិច្ឆិការ ឆ្នាំ២០២២នេះ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋយើង។
លោក សំ លាងទ្រី បានថ្លែងការកោតសរសើរដល់បងប្អូនមន្ត្រីរាជការ នៃមន្ទីរសាធារណៈការទាំងអស់ដែលបានខិតខំបំពេញការងារបានល្អប្រសើរ នឹងបានជម្រុញអោយការិយាលយ័ជំនាញនិមួយៗ ខិតខំបំពេញតួនាទីបំរើប្រជាពលរដ្ឋអោយបានល្អបន្ថែមទៀត។
សូមបញ្ជាក់ជូនផងដែរថា នារដូវវស្សាកន្លងមកជំនន់ទឹកភ្លៀងបានជន់លិចនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានធ្វើអោយផ្លូវជាតិ នឹងផ្លូវលំរងនូវការខូចខាត បាក់ ប្រៈស្រាំ ជង្ហុក សំបុកមាន់ នឹងកន្លែងខ្លះដាច់តែម្តង នឹងផ្លូវខ្លះទៀត បិទលែងអោយធ្វើចរាចរណ៍ តែពេលនេះបានធ្វើការជួសជុល នឹងបើកអោយចរាចរណ៍ឡើងវិញហើយ ៕ ឈឿន ចាន់