ប្រមុខការពារជាតិហ្វាំងឡង់មិនជឿថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែននោះទេ

ហែលស៊ិនគី៖ ប្រមុខការពារជាតិហ្វាំងឡង់ថ្លែងថា វាមិនទំនងទាល់តែសោះ ដែលរុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរ ដើម្បីជំរុញទៅមុខនូវការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែបានសម្តែងការព្រួយបារម្ភថា មានការជជែកពិភាក្សាគ្នាច្រើនលើបញ្ហានេះ។

រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Kaikkonen បានអត្ថាធិប្បាយបែបនេះទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយគាត់បាននិយាយថា ហ្វាំងឡង់ដែលចែករំលែកជាមួយរុស្ស៊ី នូវព្រំដែនប្រវែង ១,៣០០គីឡូម៉ែត្រ កំពុងពិចារណាសាងសង់របងថ្មីមួយនៅទីនោះ ដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយពីទីក្រុងម៉ូស្គូ។

ដោយសំដៅទៅលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលអាចធ្វើទៅបានដោយរុស្ស៊ី លោក Kaikkonen បាននិយាយថា វានឹងបង្កឱ្យមានប្រតិកម្មជាអន្តរជាតិយ៉ាងខ្លាំង។
យោងតាមការលើកឡើងរបស់អ្នកជំនាញយោធា លោក Kaikkonen ជឿជាក់ថា វាទំនងជាមិនអាចទៅរួចទេ ដែលរុស្ស៊ីនឹងប្រើគ្រាប់បែកនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែន តែលោកបន្ថែមថា វាជាការព្រួយបារម្ភដែលមានការជជែកគ្នាច្រើនលើបញ្ហានេះ៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner