មន្ទីរបញ្ចកោណ៖ ទោះបីជាមានសង្គ្រាមរុស្ស៊ីក៏ដោយ ក៏ចិននៅតែជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ចិននៅតែជាបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំបំផុតសម្រាប់សហរដ្ឋអាមេរិក ទោះបីជាមានសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ ហើយការគំរាមកំហែងពីទីក្រុងប៉េកាំង នឹងកំណត់ពីរបៀបដែលយោធាអាមេរិកត្រូវត្រៀមលក្ខណៈទុកជាមុនសម្រាប់ពេលអនាគត។ នេះបើយោងតាមយុទ្ធសាស្ត្រការពារជាតិថ្មីរបស់មន្ទីរបញ្ចកោណ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បាននិយាយនៅឯមន្ទីរបញ្ចកោណយ៉ាងដូច្នេះថា ចិនគឺជាគូប្រកួតប្រជែងតែមួយគត់ ដែលមានទាំងចេតនាក្នុងការរៀបចំសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ និងការបង្កើនអំណាច។ លោកថា មិនដូចចិនទេ រុស្ស៊ីមិនអាចប្រកួតប្រជែងជាប្រព័ន្ធជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលវែងបានទេ។

ប៉ុន្តែការឈ្លានពានរបស់រុស្ស៊ី បានបង្កការគំរាមកំហែងភ្លាមៗ និងធ្ងន់ធ្ងរដល់ផលប្រយោជន៍ និងតម្លៃរបស់យើង។ យុទ្ធសាស្ត្រការពារជាតិថ្មីរបស់មន្ទីរបញ្ចកោណខាងលើនេះ ក៏បានឆ្លុះបញ្ជាំងផងដែរថា សហរដ្ឋអាមេរិកជាលើកដំបូង កំពុងប្រឈមមុខនឹងដៃគូប្រកួតប្រជែងអាវុធនុយក្លេអ៊ែរធំៗពីរនៅក្នុងប្រទេសរុស្ស៊ី និងប្រទេសចិន៕ ប្រភព៖ AP ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner