វៀតណាមមានមនុស្សកើតជំងឺគ្រុនឈាមជាង២២.៤ម៉ឺននាក់ និងស្លាប់៩២នាក់

ហាណូយ៖ ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏ធ្ងន់ធ្ងរមួយ នៃជំងឺគ្រុនឈាមនៅប្រទេសវៀតណាម ក្នុងនោះ ប្រទេសនេះមានអ្នកជំងឺគ្រុនឈាម ចំនួន ២២៤៧៧១នាក់ និងស្លាប់មនុស្សព្រោះជំងឺនេះ ៩២នាក់ហើយ នៅក្នុងឆ្នាំ២០២២នេះ ដោយគិតត្រឹមចុងខែកញ្ញា។

ចំនួននេះជាភាពធ្ងន់ធ្ងរបំផុតលើពិភពលោក លំដាប់ទី២ ពីការរងគ្រោះដោយសារជំងឺគ្រុនឈាម សម្រាប់ឆ្នាំ២០២២នេះ។
អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានឲ្យដឹងថា គិតត្រឹមខែសីហា មានមនុស្សកើតជំងឺគ្រុនឈាមលើពិភពលោក ចំនួនជិត២.៦លាននាក់ ស្លាប់ជាង២ពាន់នាក់ ក្នុងនោះ ប្រទេសប្រេស៊ីលឈរលំដាប់ទី១ ខណៈដែលវៀតណាម លេខ២ ហ្វីលីពីនលេខ៣ ឥណ្ឌូនេស៊ីលេខ ៤ និងប៉េរូ លេខ៥។ រីឯមនុស្សស្លាប់ភាគច្រើន ក៏មាននៅប្រេស៊ីលដែរ មាន ៧៧៤នាក់។

មន្ត្រីជំនាញវៀតណាមបានឲ្យដឹងថា ករណីគ្រុនឈាមនៅឆ្នាំ២០២២នេះ មានភាពធ្ងន់ធ្ងរជាង កាលពីឆ្នាំ១៩៩៨បន្តិចបន្តួចប៉ុណ្ណោះ ដោយពេលនោះ គឺជាឆ្នាំគ្រុនឈាមដ៏អាក្រក់ក្នុងប្រវត្ថិសាស្ត្រ សម្រាប់វៀតណាម ពោលគឺ មានដល់ទៅ ៣០នាក់ ស្លាប់ ៤០០នាក់។
នៅឆ្នាំ២០២២នេះដែរ ក្រុងហាណូយមានមនុស្សស្លាប់ដោយសារជំងឺគ្រុនឈាម ចំនួន ១២នាក់ហើយ ខណៈការឆ្លងថ្មីៗ ក្នុងមួយសប្តាហ៍ មានដល់ទៅជាង ១ពាន់នាក់។

អាជ្ញាធរជំនាញបាននិយាយថា ការកើនឡើងយ៉ាងគំហុកនៃករណីនេះ ភាគច្រើនគឺដោយសារតែប្រជាពលរដ្ឋមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ នៅពេលនិយាយអំពីការសម្អាតបរិស្ថាន ដែលអនុញ្ញាតឱ្យមូសអាចលូតលាស់បាន។ ពួកគេបាននិយាយថា អគារដែលមិនទាន់រួចរាល់ដែលមានភក់ អាងស្តុកទឹកដោយគ្មានគម្រប ឬសួនច្បារនៅលើដំបូល សុទ្ធតែផ្តល់ជម្រកដ៏ល្អសម្រាប់មូស៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner