ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៩ តុលា ២០២២

អត្ថបទដោយ៖
AMS OneMinute

នាំយកនូវព្រះរាជបណ្តាំផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនប្រជាអ្នកខេត្តកំពង់ធំ

ក្នុងរយៈពេល១៨ព្រះវស្សានៃការគ្រងរាជសម្បត្តិ ព្រះអង្គបាននាំមកនូវសុខសន្តិភាព និងភាពសុខសប្បាយជូនប្រជារាស្ត្រខ្មែរទូទាំងនគរ

មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅកៀកកិតជាមួយប្រជាពលរដ្ឋរាល់ពេលមានទុក្ខ

ពេលជួបគ្រោះទឹកជំនន់កាលពីសម្តេចនៅក្មេង ឪពុកសម្តេចបានស្រក់ទឹកភ្នែកពេលមុជទឹកដកស្រូវមករលួយអស់

សម្តេចយល់ច្បាស់ពីការលំបាករបស់ប្រជាកសិករ ទើបសម្តេចដាក់ចេញគោលនយោបាយជាច្រើន ដើម្បីលើកស្ទួយកសិកម្ម ក្រោយធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥

ថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសង្ឃឹមថា នឹងបន្តបោះឆ្នោតជូនបក្សប្រជាជនទៀតនៅឆ្នាំ២០២៣។

ពេលមានទុក្ខ គឺតែងតែមានការជួយពីសំណាក់មន្ត្រីបក្សប្រជាជនកម្ពុជា ហេតុអ្វីពេលបោះឆ្នោត បោះឱ្យគេដែលគ្រាន់តែចុះមកនិយាយ?

ថវិកាជាតិឆ្នាំ២០២៣ គឺជាថវិកាជួយមនុស្ស និងដើម្បីកំណើន ដោយរាជរដ្ឋាភិបាលបន្តបញ្ចេញថវិកាជាច្រើន ដើម្បីចិញ្ចឹមប្រជាពលរដ្ឋ

បន្តអំពាវនាវប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈវ៉ាក់សាំងនៅសល់ក្នុងឃ្លាំងប្រមាណ ៨លានដូស

កម្ពុជាប្រកាន់របបរាជានិយម មិនត្រូវបណ្តែតបណ្តោយឱ្យមានការប្រមាថចំពោះព្រះមហាក្សត្រ

កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបក្សភ្លើងទៀន និងអរគុណគណបក្សនយោបាយទាំងអស់ ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ

អំពាវនាវដល់ជនទាំងឡាយកុំភ្ជាប់ខ្លួនជាមួយក្រុមជនក្បត់ជាតិ

សម្តេចបានអញ្ជើញលោកពូទីន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តែមិនទាន់មានការឆ្លើយតប

📚 https://www.facebook.com/ams1minute/posts/pfbid07jaK4L9yFukEdR8zhVkmiizbCRu8VEdoA979AH3rGoect1F8W28vLVsRmZ4f3dwnl

#ams1minute

ads banner