សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ មន្ត្រីរាជការ អាជ្ញាធរមានសមត្ថកិច្ច ខេត្តព្រៃវែង ដោះស្រាយសេវាសាធារណៈ រក្សាសន្តិភាព ទប់ស្កាត់ការញុះញង់នានា

ព្រៃវែង៖ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងខេត្តព្រៃវែង បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព និង ដោះស្រាយសេវាសាធារណៈ រក្សាសន្តិភាព ទប់ស្កាត់ការញុះញង់នានា ដែលអាចកើតមានឡើងដោយក្រុមប្រឆាំង។

សម្តេចតេជោ ហ៊ុន សែន ដាស់តឿនបែប នេះ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ ក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងខេត្តព្រៃវែង ។

ឯកឧត្តម ជា សុមេធី ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះជនក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើព្រះចេស្តា ព្រះមហាក្សត្រខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ។

ឯកឧត្តម ឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៉ី ដែលបានធ្វើការញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ ផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកមន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស កុំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ហើយ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និង មានប្រសិទ្ធិភាព ដោះស្រាយជំលោះក្រៅប្រព័ន្ធតុលាការឱ្យបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណាឡើយ។

សម្តេចតេជោ ថែមទាំងបានណែនាំដល់អាជ្ញាធរពង្រឹងកិច្ច សហប្រតិបត្តិការតាមច្រកព្រំដែន និងតាមខេត្តរបស់វៀតណាម ជាប់ព្រំដែនរបស់កម្ពុជា ដើម្បីលើកកម្ពស់ធ្វើពាណិជ្ជកម្មរវាងខេត្តនៃប្រទេសទាំងពីរ ៕

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner