ទីក្រុងបាងកក រឹតបន្តឹងសុវត្ថិភាពទេសចរណ៍ បន្ទាប់ពីពិធីបុណ្យ Halloween នៅទីក្រុងសេអ៊ូល សម្លាប់មនុស្ស ១៥៣នាក់

បាងកក៖ សាលាក្រុងបាងកក ប្រទេសថៃ បានបញ្ជាឱ្យការិយាល័យខណ្ឌទាំង ៥០ នៃទីក្រុងរឹតបន្តឹងវិធានការសុវត្ថិភាព ដើម្បីទប់ស្កាត់ការរត់ជាន់គ្នាដ៏សាហាវនៅកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

រដ្ឋបាលក្រុងបាងកកបាននិយាយថា ខ្លួនបានរៀបចំផែនការដើម្បីដោះស្រាយភាពអាសន្នមុនរដូវកាលទេសចរណ៍ ដែលប្រទេសថៃត្រូវបានគេព្យាករណ៍ថា នឹងទទួលបានភ្ញៀវបរទេសជាង ២ លាននាក់ ក្នុងមួយខែ។

អ្នកនាំពាក្យរបស់ BMA លោក Aekwaranyoo Amrapal បាននិយាយថា មន្ត្រីនៅក្នុងសង្កាត់កម្សាន្តនៅទីក្រុងបាងកក ដែលសម្បូរទៅដោយអ្នកទេសចរណ៍ ដូចជា ផ្លូវ Khaosan, Ekkamai និង Thonglor ត្រូវបានបញ្ជាឱ្យត្រួតពិនិត្យការផ្តល់សុវត្ថិភាព។

លោកបានពន្យល់ថា “ការិយាល័យស្រុក នគរបាល និងអ្នកស្ម័គ្រចិត្តកំពុងត្រូវបានដាក់ពង្រាយដើម្បីបង្កើតការយល់ដឹងអំពីសុវត្ថិភាពក្នុងចំណោមម្ចាស់អគារ និងអ្នកប្រើប្រាស់ និងធានាថាពួកគេគោរពតាមច្បាប់សុវត្ថិភាព” គាត់ពន្យល់។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរាជធានីបាងកក ក៏បានណែនាំដល់កន្លែងកម្សាន្តនានាឲ្យដាក់វិធានការទប់ស្កាត់គ្រោះអាសន្ន ជាពិសេសអគ្គិភ័យ។

លោកបានបន្តថា កន្លែងកម្សាន្តនានាត្រូវបានប្រាប់ឱ្យធានាថាពួកគេមានសំឡេងរោទិ៍ បំពង់ពន្លត់អគ្គិភ័យ និងផ្លូវរត់គេចពីភ្លើង ហើយអតិថិជនត្រូវដឹងពីវិធានការសុវត្ថិភាព។

ទន្ទឹមនឹងនេះ មន្ត្រីច្បាប់ទីក្រុងបាងកក កំពុងសហការជាមួយនគរបាល និងអ្នកស្ម័គ្រចិត្ត ដើម្បីជួយគ្រប់គ្រងហ្វូងមនុស្ស និងទប់ស្កាត់ឧក្រិដ្ឋកម្ម ដូចជាចោរលួច និងការបោកប្រាស់។

លោកបានបន្ថែមថា “លើសពីនេះ អ្នកឆ្លើយតបដំបូង រថយន្តសង្គ្រោះបន្ទាន់ និងឧបករណ៍សង្គ្រោះជីវិតត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយស្ថានភាពដែលមិននឹកស្មានដល់”។

ស្ថានទូតថៃប្រចាំប្រទេសកូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ស្ត្រីជនជាតិថៃម្នាក់ស្ថិតក្នុងចំណោម ១៥៣នាក់ដែលត្រូវបានសម្លាប់ នៅក្នុងពិធីបុណ្យ Halloween នៅទីក្រុងសេអ៊ូលកាលពីយប់ថ្ងៃសៅរ៍។

នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ជនរងគ្រោះ ១៩នាក់ គឺជាជនបរទេស៕ ប្រភពពី The Nation , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner