រុស្ស៊ីចោទថាអង់គ្លេសជួយអ៊ុយក្រែនលើការវាយប្រហារដោយដ្រូនទាំងលើអាកាស និងក្រោម ផ្ទៃសមុទ្ទ

សង្គ្រាមអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី២៤៩ហើយ គ្រាដែលការវាយប្រហារនៅតែបង្កើន ឥតឈប់ឈរ។ រុស្ស៊ីវេលាចុងក្រោយនេះ បានអះអាងថាគេបានរកឃើញថាប្រទេសអង់គ្លេស មានភាពពាក់ព័ន្ធគ្នាជាមួយនឹងអ៊ុយក្រែនក្នុងអំពើវាយប្រហារដាក់លើមូលដ្ឋានរុស្ស៊ីគ្រប់គ្រង ក្នុងតំបន់គ្រីមៀរនៃឆ្នេរភាគខាងជើងនៃឈូងសមុទ្ទខ្មៅ។ រុស្ស៊ីចោទថា មានដ្រូនវាយប្រហារពី លើអាកាសផង និងដ្រូនជ្រែកទឹកពីក្រោមបាតសមុទ្ទផង បានធ្វើការវាយប្រហារដាក់លើមូល ដ្ឋាននាវាជើងទឹករុស្ស៊ីព្រមគ្នាដែលមានជាលើកដំបូងក្នុងឈូងសមុទ្ទខ្មៅ។ តើការរកឃើញរបស់រុស្ស៊ីនេះ នឹងបង្កផលប៉ះពាល់និងភាពតានតឹងអ្វីបន្ថែមទៀតទៅលើ សង្គ្រាមក្នុងអ៊ុយក្រែន? លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

ads banner