៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ១០ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងថ្មីកូវីដ១៩នៅកម្ពុជា មានចំនួន១០ករណី ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយ មកនេះ ។ សេចក្តីរាយការណ៍ក្រសួងសុខាភិបាលបានបង្ហាញថា កាលពីថ្ងៃសៅរ៍មានការ ឆ្លងចំនួន ៤ករណី, ថ្ងៃអាទិត្យមាន ៣ករណី និងនៅថ្ងៃច័ន្ទនេះ មាន៣ករណីផងដែរ ។
យោងតាមក្រសួងសុខាភិបាល ការឆ្លងទាំង១០នាក់នោះ គឺកើតឡើងក្នុងសហគមន៍ទាំងអស់ ។ កម្ពុជាក្រោមចំណាត់ការរបស់រាជរដ្ឋាភិបាល តួលេខឆ្លងក្នុងសហគមន៍មានចំនួនតិចតួច និងថ្ងៃខ្លះមិនមានការឆ្លងនោះឡើយ ដោយសារតែនយោបាយចាក់ស្រោចវ៉ាក់សាំងបង្កើត ភាពស៊ាំក្នុងសហគមន៍។
តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹម ថ្ងៃទី ៣១ តុលា បានកើនដល់ចំនួន ១៥លាន ២១ម៉ឺន ៦ពាន់ ៤០៩នាក់ ដែលស្មើនឹង ៩៥,១០ ភាគ រយ ។