ក្រសួងបរិស្ថានលើកប្រធានបទចំនួន៦ស្តីពីកិច្ចគាំពារបរិស្ថានក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថា៖ កិច្ចគាំពារបរិស្ថាន និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម ត្រូវបានពង្រឹង កែលម្អ និងសម្រួចជាបន្តបន្ទាប់ ក្លាយជាយន្តការ សំខាន់ដែលត្រូវបានទទួលយកយ៉ាងទូលំទូលាយ ដើម្បីគាំពារសុខុមាលភាពសាធារណៈ និង ធានាបានការអភិវឌ្ឍដោយចីរភាព។

ការថ្លែងបញ្ជាក់បែបនេះធ្វើឡើងដោយឯកឧត្តម ប៉ាក សុខារ៉ាវុត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

ក្នុងការធ្វើបទបង្ហាញពីរបាយការណ៍លទ្ធផលសិក្ខាសាលាស្តីពីកិច្ចគាំពារបរិស្ថាន ឯកឧត្តម ប៉ាក សុខារ៉ាវុត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានលើកយកប្រធានបទរងចំនួន៦ មកបង្ហាញរួមមានដូចជា៖

ទី១)វិធានការពង្រឹងការគ្រប់គ្រងគុណភាពខ្យល់៖ ការតាមដានគុណភាពខ្យល់សាធារណៈ និងទិសដៅ វិធានការទប់ស្កាត់ការបំពុលខ្យល់
ទី២)វិធានការគ្រប់គ្រងគុណភាពទឹក៖ ការងារតាមដានគុណភាពទឹកនៃប្រភពទឹកសាធារណៈ, ស្ថានភាពគុណភាពទឹកនៃប្រភពទឹកសាធារណៈ និងទិសដៅ វិធានការទប់ស្កាត់ការបំពុលទឹក
ទី៣)វិធានការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន៖ ស្ថានភាពការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន, បញ្ហាប្រឈមលើការគ្រប់គ្រង សំណល់រឹងទីប្រជុំជន និងទិសដៅ វិធានការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសំរាមសំណល់រឹង
ទី៤)វិធានការគ្រប់គ្រងសារធាតុគ្រោះថ្នាក់និងសំណល់គ្រោះថ្នាក់៖ ស្ថានភាពការគ្រប់គ្រងសារធាតុនិងសំណល់គ្រោះថ្នាក់, បញ្ហាប្រឈមលើការគ្រប់គ្រងសារធាតុនិងសំណល់គ្រោះថ្នាក់ និងទិសដៅ វិធានការពង្រឹងការគ្រប់គ្រងសារធាតុនិងសំណល់គ្រោះថ្នាក់
ទី៥)វិធានការពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តិកិច្ចគាំពារបរិស្ថាន៖ ស្ថានភាពការជំរុញអនុវត្តច្បាប់ពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន, បញ្ហាប្រឈមក្នុងការជំរុញអនុវត្តច្បាប់គាំពារបរិស្ថាន និងទិសដៅ វិធានការជំរុញការអនុវត្តច្បាប់គាំពារបរិស្ថាននៅតាមប្រភពបំពុល
ទី៦)ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន៖ ការចុះវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, បញ្ហាប្រឈមនិងដំណោះស្រាយ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner