ក្រសួងបរិស្ថានបង្ហាញការអនុវត្តដំណើរការវាយតម្លៃ និង ទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថានឆ្នាំ២០២២

ភ្នំពេញ៖នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ បរិស្ថាន ឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានបង្ហាញពីលទ្ធផលនៃការអនុវត្តកិច្ចដំណើរការវាយតម្លៃ និង ទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថានឆ្នាំ២០២២។

ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងកាលពីថ្ងៃទី១ ខែ វិច្ឆិកានៅក្នុងដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុង វិស័យបរិស្ថានឆ្នាំ២០២២ ឯកឧត្តម ឈរ រតនៈ អគ្គាធិការនៃ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងក្របខណ្ឌនៃការកសាង រដ្ឋបាល ទំនើប ក្រសួងបរិស្ថានបានដាក់ចេញនូវសេចក្តីសម្រេចលេខ ០៣៩ សសរ.បស្ថ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្តីពីការ បង្កើតគណៈកម្មការ និងអនុគណៈកម្មការវាយតម្លៃ និងទទួល ស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន និងសេចក្តីសម្រេចលេខ ០៤០ សសរ.បស្ថ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្តីពី គោលការណ៍ និងនីតិវិធីនៃការអនុវត្តការវាយតម្លៃ និងការ ទទួល ស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន គឺជាផែនទីបង្ហាញផ្លូវ សម្រាប់ ក្រុមការងារអនុគណៈកម្មការនីមួយៗ រៀបចំផែនការ និងអនុវត្ត សកម្មភាព តាមក្របខណ្ឌពេលវេលាដែលបានកំណត់។

បទប្បញ្ញត្តិដែលមានចែងក្នុងសេចក្តីសម្រេចខាងលើ បានបញ្ជាក់ អំពីវិសាលភាពអនុវត្ត ចំពោះអង្គភាពគោលដៅប្រតិបត្តិការងារក្នុង វិស័យបរិស្ថាន ដែលត្រូវចូលរួមប្រឡងប្រណាំង ដោយបានប្រគល់ ភារកិច្ចជូន អនុគណៈកម្មការវាយតម្លៃ និងទទួលស្គាល់អង្គភាព គំរូក្នុងវស័យ បរិស្ថាន សម្រាប់ពិនិត្យការប្រឡងប្រជែង ចំនួនបួន ផែនរួមមាន៖ (១)អគ្គាធិការដ្ឋាន ខុទ្ទកាល័យ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន មន្ទីរ ពិសោធន៍ និងគ្រប់ នាយកដា្ឋនចំណុះអគ្គនាយកដ្ឋាន ដែលមាន ចំនួន៣៧អង្គភាព ,(២)មន្ទីរបរិស្ថានរាជធានី-ខេត្ត ដែលមាន ចំនួន២៥អង្គភាព ,(៣)តំបន់ការពារធម្មជាតិ ដែលមានចំនួន ៧៦អង្គភាព និង(៤) សហគមន៍តំបន់ការពារធម្មជាតិ ដែល មានចំនួន១៩០អង្គភាព។

អនុគណៈកម្មការនីមួយៗខាងលើ បានធ្វើបច្ចុប្បន្នភាព នូវ តារាងលក្ខណៈវិនិច្ឆ័យគោល លក្ខណៈវិនិច្ឆ័យរង និង សូចនាករលម្អិត ដោយពិនិត្យ កែសម្រួលនូវសូចនាករ លម្អិត ឱ្យស្របតាម តួនាទី ភារកិច្ចរបស់អង្គភាពគោលដៅ ទិដ្ឋភាព ជាក់ស្តែង និងវឌ្ឍនភាពការងារក្នុងក្របខ័ណ្ឌ វិស័យបរិស្ថាន បច្ចុប្បន្ន ដោយផ្សារភ្ជាប់លក្ខខណ្ឌជាគន្លឹះរួមមាន៖ (ក) គុណភាព ប្រសិទ្ធភាព នៃការផ្តល់ និងការទទួលសេវា (ខ) ការងារស្នូលរបស់អង្គភាព (គ) ការគ្រប់គ្រងហិរញ្ញវត្ថុ និង លទ្ធកម្មរបស់អង្គភាព (ឃ) ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធាន មនុស្ស (ង) ការរៀបចំកែលម្អ អនាម័យបរិស្ថាន (ច)ការធ្វើ ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងការចូលរួម វាយតម្លៃត្រឡប់វិញ (ឆ)ការដោះស្រាយបញ្ហាប្រឈមរបស់ អង្គភាព ប្រជាពលរដ្ឋ និងសហគមន៍ និង(ជ) គំនិតផ្តួចផ្តើមថ្មី និងរបបគំហើញដែលនាំឱ្យអង្គភាពមានការរីកចម្រើន៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner