រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំ ប្រារព្ធខួបលើកទី៦៩នៃទិវាបុណ្យឯករាជជាតិ ៩ វិឆ្ឆិកា ១៩៥៣- ៩ វិឆ្ឆិកា ២០២២ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំ ប្រារព្ធខួបលើកទី៦៩នៃទិវាបុណ្យឯករាជជាតិ ៩ វិឆ្ឆិកា ១៩៥៣- ៩ វិឆ្ឆិកា ២០២២ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូយ៉ាងជោគជ័យក្នុងការរំដោះទឹកដីចេញផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង។
ទិវានេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងនិង មានការនិមន្តចូលរួមពីព្រះសង្ឃ និងអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។
អភិបាលខេត្តកំពង់ឆ្នាំង ឯឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអានសន្ទរកថាស្តីពីប្រវត្តិសង្ខេបព្រះរាជបូជនីកិច្ច ទាម ទារឯករាជ្យនៅកម្ពុជា ដែលមានខ្លឹមសារថាៈ ខួបលើកទី៦៩ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២២នេះ ដើម្បី រំលឹកនូវព្រះរាជបេសកកម្ម នៃការដឹកនាំ របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ចដើម្បីទាមទា ឯករាជ្យជាតិឲ្យប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យជាតិ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ វីរភាពដ៏អង់អាចក្លាហាននេះគឺជាគំរូដ៏ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃង្លារបស់វីរយុទ្ធជនយុទ្ធនារី និង ប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្ម អាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ពីភ្នក់ភ្លើងសង្គ្រាមគ្រោះកាចចង្រៃផ្សេងៗព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការការពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និង វិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានអំពាវនាវដល់សមាជិក សមាជិកាអង្គមិទិ្ទញទាំងអស់ក្នុងទិវាខួបលើក ទី៦៩នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីរក្សាបានសុខសន្តិភាពឱ្យបានគង់វង្ស ចូលរួមចំណែកកសាង អភិវឌ្ឍន៍ ប្រទេសជាតិឲ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។
ឯកឧត្តម ក៏សូមអំពាវនាវដល់មន្ត្រីរាជការកងកម្លាំងនិងប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់នៃការរាលដាលនៃជំងឺកូវិដ19 ៣កុំ ៣ការពារតាមការណែនាំ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលឲ្យបានភ្ជាប់ខ្ជួនដើម្បីខ្លួនយើងនិងក្រុមគ្រួសារយើង ៕ សុខ គឹមសៀន
![](https://asset.ams.com.kh/central/media/2022/11/photo_2022-11-06_09-29-58-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/11/photo_2022-11-06_09-29-55-1024x559.jpg)
![](https://asset.ams.com.kh/central/media/2022/11/photo_2022-11-06_09-29-52-1024x576.jpg)
![](https://asset.ams.com.kh/central/media/2022/11/photo_2022-11-06_09-30-04-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/11/photo_2022-11-06_09-30-01-1024x576.jpg)