ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៤កើត ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសន្យាថាថ្ងៃនេះនេះលោកអ្នកពោរពេញទៅដោយភាពជោគជ័យ និងអារម្មណ៍ភ្លឺស្វាង។ ក្នុងនោះដែរ លោកអ្នកនឹងទទួលបានពត៌មានពិសេស ឬបានទទួលព្រឹត្តិការណ៍រីករាយសម្រាប់កិច្ចការងារ ក៏ដូចជាជីវិតឯកជនផងដែរ។ ប្រការចំបាច់បំផុត គឺសូមលោកអ្នករស់នៅក្នុងគំនិតវិជ្ជមាន ហើយត្រូវត្រៀមខ្លួនទប់ទល់នឹងបញ្ហាជានិច្ច គឺត្រូវធ្វើយ៉ាងណាក៏បានប្រាកដថាលោកអ្នកយល់ដឹងពីការងារដែលកំពុងអនុវត្តបានច្បាស់លាស់។ ក្រៅពីនេះ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម ។ សូមព្យាយាមធ្វើយ៉ាងណាកំណត់អាទិភាពការងារឲ្យបានត្រឹមត្រូវ។ ឥឡូវនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ការសម្រេចចិត្តដោយឯកឯង និងធ្វើកិច្ចព្រមព្រៀងនោះទេ ពីព្រោះហានិភ័យនៃការចាញ់បោកគឺខ្ពស់ណាស់។ ជាទូទៅលោកអ្នកអាចបញ្ចប់ការងារដោយជោគជ័យ ហើយអ្នកក៏អាចយកឈ្នះរាល់ឧបសគ្គដោយប្រើវិធីសាស្រ្តធម្មតា។ ទន្ទឹមនឹងនេះ សូមព្យាយាមរក្សាពាក្យសំដី និងកាយវិការ ហើយ មិនគួរគិតច្រើនជាងបញ្ហានោះទេ។ 

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំលោកអ្នកមិនឲ្យបាក់ទឹកចិត្ត ឬធ្លាក់ខ្លួនក្នុងភាពអស់សង្ឃឹមនោះទេ។  បញ្ហាការិយាល័យតូចតាចមិនអាចគំរាមកំហែងធ្ងន់ធ្ងរដល់សកម្មភាពវិជ្ជាជីវៈរបស់លោកអ្នកបានឡើយ។ ថ្ងៃនេះលោកអ្នកទទួលបានគំនិតច្នៃប្រឌិតច្រើន ដែលជួយសម្រួលការដោះស្រាយ និងសម្របទៅនឹងបញ្ហាបានល្អ។ ក្នុងពេលស្រប គ្នានេះ សូមព្យាយាមបង្កើនកិច្ចទំនាក់ទំនង ពិសេសជាមួយដៃគូការងាររបស់អ្នក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការទំនាក់ទំនង និងបង្កើតបណ្តាញនានានោះទេ។ សូមព្យាយាមរៀបចំគម្រោងផែនការការងារ ហើយគួរជៀសវាងការចូលរួមក្នុងការចរចា និងការប្រជុំ។ ចំពោះការងារដែលប្រថុយប្រថាន គឺមិនគួរសាកល្បងនោះ ប្រយ័ត្នខាតបង់ទ្រព្យ ព្រមទាំងបាត់បង់ទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះសូមចងចាំថា ការសម្រេចចិត្តលឿន អាចជះឥទ្ធិពលអវិជ្ជមានដល់អាជីពរបស់អ្នក ដូច្នេះសូមមានភាពអត់ធ្មត់ ហើយដោះស្រាយដោយសន្តិវិធី។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរការល្អប្រសើរណាស់។ លោកអ្នករំពឹងថាទទួលបានលាភសំណាងធំ ឬការតម្លើងប្រាក់បៀវត្សរ៍សម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នក។ ផ្ទុយទៅវិញ សូមលោកអ្នកពិនិត្យវាយតម្លៃផែនការការងារ ឬវិធីសាស្រ្តអនុវត្តឡើងវិញ ដោយសារលោកអ្នកត្រូវការដើរឲ្យទាន់ស្ថានភាពការងារដែលកំពុងមានការផ្លាស់ប្តូរ។ ក្រៅពីនេះ បើទោះបីជាស្ថានភាពនានា គឺស្ថិតនៅខាងលោកអ្នកយ៉ាងណា សូមចំណាយពេលខ្លះគិតគូរពីផែនការអនាគត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការផ្លាស់ប្តូរការងារនោះទេ។ ការសម្រេចចិត្តផ្លាស់ប្តូរស្ថានភាពការងារនៅពេលនេះ នឹងជួបប្រទះបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំង។ ហោរាសូមឲ្យលោកអ្នកបំពេញការងារដែលមានក្នុងដៃនាពេលនេះសូម្បីតែការងារតូចតាចយ៉ាងណាក្តី។ ការទទួលខុសត្រូវជាការចាំបាច់ណាស់ វានឹងធ្វើឲ្យលោកអ្នកបញ្ចៀសបញ្ហារឹងស្ទះ ព្រមទាំងយកឈ្នះទឹកចិត្តមនុស្សដែលកំពុងមានបំណង មិនល្អ។ ការយកចិត្តទុកដាក់នឹងការងារនឹងសម្រួលបញ្ហា ព្រមទាំងផ្តល់លំនឹងបន្ថែម។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ និងអាជីពទាំងឡាយរបស់អ្នកមានដំណើរការល្អប្រសើរ។ លោកអ្នកគួរផ្តោតការយកចិត្តទុកដាក់នឹងការងារដែលសំខាន់​ ហើយចំពោះការងារតូចតាចសូមកុំយកចិត្តទុកដាក់ពេក ទុកវាឲ្យរសាយបាត់បង់ទៅវិញតាមធម្មជាតិខ្លះទើបជាការល្អប្រសើរ។ ក្នុងពេលនេះ អ្នកប្រហែលជាមិនទាន់បានភាពចម្រើនលូតលាស់ និងលុយកាក់តាមក្តីប្រាថ្នា ឬទុនដែលលោកអ្នកដាក់ចេញនោះទេ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី អ្នកមិនគួរមានការព្រួយបារម្ភច្រើនពេកនោះទេ អ្វីៗនឹងប្រសើរឡើង វិញ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។  ​រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលល្អសម្រាប់ការចាកចេញពីស្ថានភាពបច្ចុប្បន្ន។ រក្សាការធ្វើទំនាក់ទំនងអោយនៅក្នុងកំរិតល្អបំផុត។ ពេល ខ្លះការអត់ធ្មត់នឹងផ្តល់លទ្ធផលប្រសើរជាងការតបតនៅពេលនេះ។ ក្នុងនោះ ប្រហែលជាអ្នកគួរចាប់អារម្មណ៍នឹងការងារ ច្រើនជាងគំនិតរបស់អ្នកដទៃ។ ដោយឡែក លោកអ្នកនឹងទទួលបានលាភសំណាងជាសម្ភារៈ និងជាលុយកាក់ច្រើន ដូច្នេះចូរបំពេញការងារទៅតាម បំណងប្រាថ្នា។   

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែរឿងលុយកាក់អាចនឹងមិនទាន់ទទួលបានតាមទុនដែលដាក់ចេញនោះទេ។ លោកអ្នកក៏ប្រហែលជាត្រូវស៊ូទ្រាំការលំបាកច្រើនបន្តិចក្នុងពេលនេះ ប៉ុន្តែក៏មិនគួរបារម្ភច្រើនពេកដែរ គួរសំលឹងមើលហេតុការណ៍ ប្រមូលយកពត៌មាន និងសម្របទៅតាមស្ថានការណ៍។ ដោយឡែក លោកអ្នកទទួលបានគំនិតប្រាជ្ញាភ្លឺស្វាង ព្រមទាំងអាចធ្វើការដោះស្រាយបញ្ហា ឬសម្របទៅតាមស្ថានភាពនៅជុំវិញខ្លួនបានល្អ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ ​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ លោកអ្នកពោរពេញទៅដោយគំនិតវិជ្ជមាន និងភាពសុទិដ្ឋិនិយមចំពោះហេតុការណ៍ ឬសកម្មភាពការងារ ដែលករណីនេះធ្វើឲ្យលោកអ្នកយល់ដឹងពីជំហានការងារបានល្អ ហើយក៏អាចសម្រប និងដោះស្រាយបញ្ហាដែលកើតឡើងដោយភាពងាយស្រួល។  ប៉ុន្តែទោះយ៉ាងនេះក្តី សូមកុំទាន់ធ្វើការសម្រេចចិត្តដោយងាយពេកឲ្យសោះ ការគិតពិចារណាវែងឆ្ងាយប្រកបដោយហេតុផលនឹងជួយលោកអ្នកឲ្យបានសម្រេចតាមគោលបំណង។ ក្រៅពីនេះ ការផ្លាស់ប្តូរទីកន្លែងការងារ និងស្ថានភាពការងារ នឹងមានភាពចម្រើនគួរអោយកត់សម្គាល់។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញរបស់អ្នកនឹងសម្រេចផលបានល្អណាស់ ដូច្នេះសូមកុំបារម្ភអ្វីឡើយ។ ប្រសិនបើលោកអ្នកជាអាជីករ ដែលលក់ចេញទិញចូលអចលនទ្រព្យអាចនឹងជួបលាភធំក្នុងពេលនេះ ដូច្នេះសូមព្យាយាមពិនិត្យវាយតម្លៃឪកាស ធ្វើយ៉ាងណាកុំឲ្យមានការខកខាន។ ចំពោះទំនាកទំនាក់ធំតូចទាំងឡាយគឺអាចធ្វើបាន ប៉ុន្តែសូមរក្សាភាពស្មោះត្រង់។ ក្នុងនោះដែរ សូមកុំមានការព្រួយបារម្ភចំពោះការស្នើសុំសម្រាប់ ការធ្វើកិច្ចសហការនានា ពីព្រោះស្ថានភាពនៅជុំវិញខ្លួនមិនបណ្តាលឲ្យមានបញ្ហានោះទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់ច្រើន។ សមម្រាប់ក្តីសុបិន្តនានារបស់លោកអ្នក គួរកុំស្ទាក់ស្ទើរយកមកអនុវត្តន៍ក្នុងពេលនេះ ដោយសារបញ្ហាធ្ងន់ធ្ងរនានានឹងមិនកើតឡើងសោះឡើយ។ ចំណែកមិត្តភក្តិរួមការងារនឹងជួយជ្រោមជ្រែងលោកអ្នកពេញទំហឹង។ ថ្ងៃនេះក៏ជាពេលមានអំណោយផលសម្រាប់ការចរចា ការបង្ហាញស្នាដៃផងដែរ ដូច្នេះសូមកុំខកខានឪកាសពិសេសនេះ។ ក្រៅពីនេះ សូមរក្សាពាក្យសំដី ក្រែងមានការអាក់អន់ចិត្ត។

ចំណាំៈ

ឆ្នាំទាំង៤ ជូត រោង មមែ ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នករំពឹងថាទទួលបានលាភ ទាំងលុយកាក់ និងឳកាស។ ចំណែកការបោះទុន និងកិច្ចសហការនានាមានអំណោយផល បំផុត។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner