រដ្ឋមន្ដ្រីក្រសួងកសិកម្ម ទទួលជួបសំណេះសំណាលការងារជាមួយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ទទួលជួបសំណេះសំណាលការងារជាមួយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា នាទីស្ដីការក្រសួង។

នៅក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូត Pablo Kang បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអូស្ត្រាលីក្នុងវិស័យកសិកម្ម តាមរយៈកម្មវិធីថ្មីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែលមានភាពធន់ (Cambodia-Australia Partnership for Resilience Economic Development)។

ការពិភាក្សាក៏បានផ្ដោតផងដែរ អំពីគម្រោង CAP-RED ដែលជាគម្រោងថ្មី ដោយប្រើថវិការបស់អូស្ត្រាលី ដើម្បីឱ្យត្រូវនឹងតម្រូវកាកម្ពុជា ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner