ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិអបអរសាទរពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុកនៅខេត្ត កំពត មានប្រជាពលរដ្ឋចូលទស្សនាយ៉ាងច្រើនកុះករ

ខេត្តកំពត៖ ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ក្រោមគំនិត្យផ្តួផ្តើម របស់ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត កំពត ដើម្បីអបអរសាទរពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក បានដំណើរការប្រកួតជាផ្លូវការហើយ កាលពីរសៀលថ្ងៃ ទី៦ ខែ វិច្ឆិកា ឆ្នាំ២០២២ ដោយទាក់ទាញប្រជាពលរដ្ឋនៅមូលដ្ឋាន ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនារាប់ពាន់នាក់។

ឯកឧត្តម អ៊ឹង ឆាយ អភិបាលរង ខេត្ត កំពត បានបញ្ជាក់ឲ្យដឹងថា ក្រោមគំនិត្យផ្តួចផ្តើមពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត កំពត បានចង្អុលបង្ហាញឲ្យក្រុមការងារខេត្ត កំពត ទាំងអស់ រៀបចំពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ប្រារព្ធធ្វើទៅតាមប្រពៃណីជាតិ។ ជាក់ស្តែងការរៀបចំ គឺមានរយៈពេល៣ថ្ងៃ ដោយការប្រកួតទូកមានរយៈពេល២ថ្ងៃ ពីថ្ងៃទី៦-៧ ប្រណាំងទូក និងថ្ងៃ៨ ប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

ឯកឧត្តម អភិបាលរង មានប្រសាសន៍ទៀតថា សម្រាប់ទូកដែលចូលរួមប្រកួត គឺជាប្រភេទទូកប្រពៃណីរបស់ខ្មែរយើងមាន២៦ទូកស្មើរ១៣គូ ប្រកួតដោយ១គូអុំចំនួន២ជើងជ្រើសរើសទូកមានថេរៈវេលាលឿន ឡើងទៅប្រកួតនៅថ្ងៃទី៧ ដើម្បីប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកជ័យលាភីចំណាត់ថ្នាក់ពីលេខដល់៤។

លោក ស្រី ស៊ឹម ម៉ារ៉ាឌី ប្រជាពលរដ្ឋរបស់នៅ ខេត្ត កំពត់ ដែលមកទស្សនាការប្រកួតទូក បានមានប្រសាសន៍ លើកឡើងថា ការបង្កើតពីធីបុណ្យអុំទូកនៅមូលដ្ឋានខេត្តកំពតដូចនេះ វាល្អខ្លាំងណាស់ ព្រោះបានផ្តល់នូវក្តីសប្បាយរីករាយជូនដល់ប្រជាពើរដ្ឋ ហើយ លោកស្រី សូមណូមពរឲ្យ ឯកឧត្តម ម៉ៅ ធនិន រៀបចំពិធីមួយនេះជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក ដែលខេត្ត កំពត រៀបចំរយៈពេល៣ថ្ងៃ មានការប្រគុំតន្រ្តី តាំងពិព័រណ៌ ប្រកួតទូក ប្រដាល់គុនខ្មែរ ហើយ សម្រាប់ថ្ងៃទី៦ ដែលជាថ្ងៃដំបូងមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមរាប់ម៉ឺននាក់៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner