ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងឯកអគ្គរាជទូតកម្ពុជាចំនួន ១៣រូបដែលចប់អាណត្តិបេសកកម្ម
ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងឯកអគ្គរាជទូតកម្ពុជាចំនួន១៣រូបដែលចប់អាណត្តិបេសកកម្មវិលចូលប្រទេសវិញ។នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ឯកអគ្គរាជទូតកម្ពុជា ចំនួន ១៣រូប ដែលចប់អាណត្តិបេសកកម្ម វិលចូលប្រទេសមានដូចជា
១-ឯកឧត្តម ចាន់ រតនា ពីឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណា ចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងពីឯកអគ្គរាជទូតតែងតាំងប្រចាំប្រទេសណូវែលហ្សេឡង់ ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។
២-ឯកឧត្ដម ហុក សុភា ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណា ចក្រកម្ពុជាប្រទេសប្រុយណេដារូស្សាឡាម ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសកកម្ម ។
៣-លោកជំទាវ បាន បូរ៉ុម ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋគុយបា និងពីឯកអគ្គរាជទូតតែងតាំងប្រចាំសាធារណរដ្ឋនីការ៉ាហ្គនិងសាធារណរដ្ឋវ៉េណេស៊ុយអេឡាចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។
៤-ឯកឧត្តម ហ៊ុន ហាន ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រ កម្ពុជា ប្រចាំរដ្ឋគូវ៉ែត និងពីឯកអគ្គរាជទូតតែងតាំង ប្រចាំសហភាពអារ៉ាប់អេមីរ៉ាត រដ្ឋកាតា និង ព្រះរាជាណាចក្របារ៉ែន ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសកកម្ម ។
៥-ឯកឧត្តម អ៊ុង ស៊ាន ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា និងពីឯកអគ្គរាជទូតតែងតាំង ប្រចាំសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន សាធារណរដ្ឋ អ៊ីស្លាមអ៊ីរ៉ង់ និងសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ចូលប្រទេស ដោយត្រូវចប់ អាណត្តិបេសកកម្ម ។
៦-ឯកឧត្តម ចឺយ វិចិត្ត ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសកកម្ម ។
៧-ឯកឧត្តម ឈូក ប៊ុណ្ណា ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសកកម្ម។
៨-ឯកឧត្តម អ៊ាត សីលា ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ីនិងពីឯកអគ្គរាជ ទូតតែងតាំង ប្រចាំសាធារណរដ្ឋលីទុយអានី សាធារណរដ្ឋ លេតតូនី សាធារណរដ្ឋអេសតូនី សាធារណរដ្ឋបេឡារុស្សនិងសាធារណរដ្ឋ អាមេនី ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសកកម្ម ។
៩-ឯកឧត្តម អ៊ូក សោភ័ណ ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសកកម្ម ។
១០-ឯកឧត្តម ចាយ ណាវុធ ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសកកម្ម ។
១១-ឯកឧត្តម អាន សុខខឿន ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសស្វីស និងពីប្រធានបេសកកម្មអចិន្ត្រៃយ៍ប្រចាំការិយាល័យអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសកកម្ម ។
១២-ឯកឧត្តម កែ សុវណ្ណ ពីឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងប្រចាំប្រទេសកាណាដា ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម។
១៣-ឯកឧត្តម យៀប សំណាង ពីឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា អមលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សការតា ប្រទេសឥណ្ឌូនេស៊ី ចូលប្រទេស ដោយត្រូវ ចប់អាណត្តិបេសកកម្ម ៕ដោយៈពលជ័យ


