លោក ហ្សេលេនស្គី ថា រុស្ស៊ីកំពុងរងគ្រោះធ្ងន់ ធ្ងរ នៅភាគខាងកើត
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអាទិត្យទី៦ ខែវិច្ឆិកាថ្លែងថា រុស្ស៊ីកំពុងទទួលរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារការបន្តការវាយប្រហារយ៉ាងខ្លាំងក្លាពីកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ ដូណេត ភាគ ខាងកើតរបស់ប្រទេសអ៊ុយក្រែន ហើយថា កង កម្លាំងរុស្ស៊ីក៏កំពុងរៀបចំការវាយប្រហារថ្មី ទៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថា តាមវីដេអូកាលពីពេលយប់របស់គាត់ថា ការវាយ ប្រហាររបស់រុស្ស៊ីដ៏សាហាវទៅលើតំបន់ ដូណេត កំពុងបន្ត ខណៈសត្រូវកំពុងទទួលរងនូវការខាត បង់យ៉ាងធ្ងន់ធ្ងរនៅទីនោះ។ លោក ហ្សេលេនស្គី បន្ថែមថា គាត់ជឿជាក់ថា រុស្ស៊ីកំពុងប្រមូលផ្តុំ កម្លាំង និងមធ្យោបាយ សម្រាប់ការវាយប្រហារ ទ្រង់ ទ្រាយធំដដែលៗ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់យើងជាលើកដំបូង។
កាលពីថ្ងៃអាទិត្យដដែលនេះ ក្រុមមន្ត្រីក្នុងតំបន់ បាននិយាយថា ទីក្រុង ខឺសុន របស់អ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី ត្រូវបានកាត់ផ្តាច់ការ ផ្គត់ផ្គង់ទឹក និងអគ្គិសនី បន្ទាប់ពីការវាយប្រហារ តាមផ្លូវអាកាស ហើយទំនប់ដ៏សំខាន់មួយ នៅក្នុងតំបន់ ក៏ត្រូវបានខូចខាតផងដែរ។ នេះជាលើកទីមួយហើយ ដែលទីក្រុង ខឺសុន ដែលធ្លាក់ក្នុងកណ្តាប់ដៃកងកម្លាំងរុស្ស៊ី ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ នៃការវាយលុកក្នុង ខែកុម្ភៈ បានជួបប្រទះការដាច់ចរន្តអគ្គិសនី បែបនេះ៕ ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា

