លោក បៃដិន មានបំណងលើកដំឡើង ភាពជា មេដឹក នាំរបស់សហរដ្ឋអាមេរិក អំឡុងកិច្ចប្រជុំ កំពូលពិភពលោក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថា មានបំណងអះអាងពី ភាព ជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក មកកាន់ តំបន់ អាស៊ីអាគ្នេយ៍។
ទន្ទឹមគ្នា បញ្ហាប្រឈមគោលនយោបាយការ បរទេស ដែលបានជួយកំណត់រយៈពេលពីរ ឆ្នាំដំបូងរបស់លោក បៃដិន ក្នុងតំណែង, ការ លុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការកើន ឡើងឥទ្ធិពលរបស់ចិន នឹងត្រូវបានបង្ហាញយ៉ាង ពេញទំហឹង នៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងតំបន់។
ជាមួយគ្នានេះ លោក បៃដិន ក៏កំពុងរៀបចំសម្រាប់ កិច្ចប្រជុំ មួយទល់នឹងមួយដ៏មានសក្ដានុពល ជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផងដែរ។ លោក បៃដិន ក៏នឹងត្រូវប្រឈមមុខនឹង បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចពិភពលោក នៅក្នុង កិច្ចប្រជុំកំពូលក្រុមប្រទេស G20 ដែលជាការ ប្រមូលផ្តុំប្រចាំឆ្នាំរបស់មេដឹកនាំមកពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។
កិច្ចប្រជុំកំពូលអាស៊ាន គ្រោងធ្វើឡើងក្នុងទីក្រុង ភ្នំពេញ ប្រទេសកម្ពុជា ខណៈដែលកោះបាលី ប្រទេសឥណ្ឌូនេស៊ី គឺជាទីតាំងនៃកិច្ចប្រជុំកំពូល G20។ មិនតេប៉ុណ្ណោះ លោក បៃដិន ក៏នឹងឈប់ សំចតនៅទីក្រុង Sharm el-Sheikh ប្រទេស អេហ្ស៊ីបផងដែរ ដើម្បីចូលរួមសន្និសីទ ស្តីពី អាកាស ធាតុរបស់អង្គការសហប្រជាជាតិ ដែល ត្រូវបានគេស្គាល់ថា COP27៕
ប្រភព៖ AP ដោយ៖ ទីណា និងបុត្រា
