នគរបាលថៃត្រៀមកម្លាំង ២៥,០០០នាក់ ដើម្បីការពារកិច្ចប្រជុំកំពូល Apec

បាងកក៖ អគ្គស្នងការនគរបាលជាតិថៃបាននិយាយកាលពីថ្ងៃអាទិត្យថា វិធានការសន្តិសុខឥឡូវនេះត្រូវបានដាក់ឱ្យដំណើរការសម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) លើកទី ២៩នៅទីក្រុងបាងកក នៅថ្ងៃទី ១៨ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

វីដេអូឃ្លីបដែលបង្ហាញពី ឧត្តមសេនីយ៍ឯក Damrongsak Kittiprapas អគ្គស្នងការនគរបាលជាតិថៃ និយាយថា នគរបាលបានត្រៀមលក្ខណៈពេញលេញសម្រាប់កិច្ចប្រជុំកំពូលនេះ។

ទន្ទឹមនឹងនេះដែរ លោក Chinnapat Sarasin មន្ត្រីនគរបាលជាន់ខ្ពស់ ដែលត្រូវបានចាត់តាំងឱ្យមើលការខុសត្រូវលើការរៀបចំសន្តិសុខ និងការគ្រប់គ្រងចរាចរណ៍ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ប៉ូលីសប្រហែល ២៥,០០០នាក់នឹងត្រូវបានចល័តមកពីទូទាំងទីក្រុងបាងកក និងខេត្តជុំវិញ។ ខ្លះនឹងត្រូវដាក់ពង្រាយតាមផ្លូវនៃម៉ូតូអ្នកចូលរួមកិច្ចប្រជុំកំពូល ខណៈខ្លះទៀតនឹងត្រូវបានដាក់នៅលើកំពូលនៃអគារខ្ពស់ៗ ដើម្បីតាមដានស្ថានភាព និងធានាសុវត្ថិភាពរបស់ប្រតិភូ។

លោក Pol Gen Chinnapat បាននិយាយថា អ្នកផ្សេងទៀតនឹងផ្តល់សន្តិសុខ នៅសណ្ឋាគាររបស់គណៈប្រតិភូ៕ ប្រភពពី បាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner