អ៊ីរ៉ាក់ក្លាយជាអតិថិជនទិញអង្ករធំជាងគេរបស់ប្រទេសថៃ

បាងកក៖ ក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា អ៊ីរ៉ាក់បានក្លាយជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ពិភពលោក សម្រាប់អង្ករថៃ ពោលគឺបន្ទាប់ពីការដឹកជញ្ជូនអង្ករថៃទៅអ៊ីរ៉ាក់ ក្នុងរយៈពេលប្រាំបួនខែដំបូងឆ្នាំ២០២២ បានកើនឡើង ៥១១ ភាគរយ។

ក្រសួងបាននិយាយថា ការនាំចេញអង្កររបស់ប្រទេសថៃ ពីខែមករាដល់ខែកញ្ញាបានកើនឡើង ៤០% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ពោលគឺមានដល់ ៥.៤១ លានតោន ជាមួយនឹងប្រាក់ចំណូលកើនឡើង ៣៦% ដល់ ៩៥,២៣២ ពាន់លានបាត។

សមាគមបាននិយាយថា ប្រទេសអ៊ីរ៉ាក់បានត្រលប់ទៅទិញអង្ករថៃវិញក្នុងបរិមាណដ៏ច្រើនជាលើកដំបូង ក្នុងរយៈពេលប្រាំពីរឆ្នាំ ជាមួយនឹងការទិញជាងមួយលានតោនហើយ មកទល់ពេលនេះ។

ទីផ្សារនាំចេញកំពូលទាំងប្រាំសម្រាប់អង្ករថៃ ក្នុងរយៈពេលប្រាំបួនខែដំបូងគឺ៖ អ៊ីរ៉ាក់ជាមួយនឹងការនាំចេញមានតម្លៃ ១៥,៤០៥ ពាន់លានបាត (កើនឡើង ៥១១%) – សហរដ្ឋអាមេរិក ១៤,០២៩ ពាន់លានបាត (កើនឡើង ២៩%) – អាហ្វ្រិកខាងត្បូង ៨,១០៧ ពាន់លានបាត (ធ្លាក់ចុះ ៣%)។

សមាគមអ្នកនាំចេញអង្ករនៃប្រទេសថៃបានព្យាករណ៍ថា ប្រទេសនេះនឹងនាំចេញអង្ករពី ៧ លានទៅ ៨លានតោន នៅឆ្នាំនេះ ដោយសារការចុះខ្សោយនៃប្រាក់បាតជួយបង្កើនការប្រកួតប្រជែងលើប្រទេសឥណ្ឌា និងវៀតណាម៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner