កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ

ភ្នំពេញ ៖ ដេីម្បីអនុវត្តតាមប្រសាសន៍ដឹកនាំ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ។

ជាក់ស្ដែង នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដឹកនាំដោយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការ នៃអធិការនគរបាលខណ្ឌជ្រោយចង្វា ,លោកវរសេនីយ៍ឯក នេត សុីថុន អធិការនគរបាលខណ្ឌ៧មករា លោក ឯក ឃុនឌឿន អភិបាល នៃគណអភិបាលខណ្ឌឬស្សីកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ,លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ,លោក វរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង និងលោកអធិការតាមបណ្ដាខណ្ឌផ្សេងៗទៀត បានប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និង អន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ ត្រូវយកចិត្តទុកដាក់ខ្ពស់ កម្លាំងត្រូវបានប្រមូលផ្តុំ ១០០% ដេីម្បីអនុវត្តការងារឱ្យបានល្អ ធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំអាស៊ាន ជាពិសេសកម្លាំងផ្នែកចរាចរណ៍ត្រូវតែ ជួយ សម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ រួមនិងការស្លៀកពាក់ឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវ ។

ដោយឡែកកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក ទៀង ចន្ទសារ អធិការនគរបាលខណ្ឌដូនពេញ នាពេលរាត្រីបានធ្វើការល្បាត ពិនិត្យសភាពការណ៍ តាមតំបន់សប្បាយភាព ជាពិសេសតាមតំបន់មាត់ទន្លេ និងតាមដំបន់រមនីយដ្ឋានវត្តភ្នំ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋមូលដ្ឋាន និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។

សូមជម្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង កងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំង២៤ម៉/២៤ម៉ ល្បាតត្រួតពិនិត្យ និងការពារតាមគោលដៅ សម្រាប់ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២នេះ ៕ ដោយ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner