អភិបាលរងខេត្ត៖ ខេត្តព្រះសីហនុបានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលភ្ញៀវទេសចរចូលរួមពិធីបុណ្យសមុទ្រខែក្រោយនេះ
ព្រះសីហនុ៖លោក ឡុង ឌីម៉ង់ បានថ្លែងឱ្យដឹងនៅថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកាថា ខេត្តព្រះសីហនុបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលភ្ញៀវទេសចរចូលរួមពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ដែលនឹងធ្វើឡើងនាខែក្រោយនេះ។
បើតាមអភិបាលរងខេត្តព្រះសីហនុរូបនេះ ការរៀបចំបុណ្យសមុទ្រជុំទី៣ ដែលធ្វើឡើងក្នុងខេត្តព្រះសីហនុនេះ អាជ្ញាធរខេត្តគឺជាផ្នែកមួយនៃគណៈកម្មាធិការថ្នាក់ជាតិ ក្នុងការរៀបចំពិធីបុណ្យសមុទ្រ ហើយក៏មានការរៀបចំអនុកម្មការផ្សេងទៀតរបស់ថ្នាក់ខេត្តទៅតាមវិស័យនីមួយៗ។
លើសពីនេះទៀត អាជ្ញាធរខេត្តបានរៀបចំទៅតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយគិតគូរទៅលើវិស័យជាច្រើនដូចជា ការរៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ ការរៀបចំសេវាកម្មទេសចរ និងការរៀបចំកម្មវិធីសប្បាយៗជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យមានភ្ញៀវទេសចរមកលំហែកម្សាន្តក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យសមុទ្រ។
លោក ឡុង ឌីម៉ង បញ្ជាក់ថា៖ «យើងខ្ញុំនៅទីនេះបានរៀបចំត្រៀមខ្លួនរួចជាស្រេចហើយ ហើយមែនទែនទៅពេលវេលាគឺគ្រប់គ្រាន់ មិនមានជាបញ្ហារាំងស្ទះ ឬឧបសគ្គឡើយ។ អ៊ីចឹងការគ្រោងទុករៀបចំបុណ្យសមុទ្រ ក៏ដូចជាមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នើជាម្ចាស់ផ្ទះបុណ្យសមុទ្ររាំងស្ទះើយព្រះសីហនុព្រះសីហនុនេះ លដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ។ក្នុងការរៀបចំមហាសន្និបាតនេះ ។អ៊ីចឹងនឹងមានភ្ញៀវបរទេសចូលរួមកើនឡើងច្រើនផងដែរ»។
លោកបន្ថែមថា ដើម្បីបង្កភាពសប្បាយរីករាយទៅកាន់ប្រជាពលរដ្ឋ ខាងអាជ្ញាធរបានគិតគូរយ៉ាងល្អិតល្អន់ចំពោះសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងព្រមទាំងមានអនាម័យបរិស្ថានជុំវិញផងដែរ។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ ២០២២ នៅសាលាខេត្តព្រះសីហនុ។
លោកបានលើកឡើងថា៖ «ពិធីបុណ្យសមុទ្រ ជាឱកាសបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ។ កម្ពុជាបានបើកប្រទេស និងបើកសេដ្ឋកិច្ចសង្គមឡើងវិញ មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ»។
ដោយឡែក រដ្ឋបាលខេត្តព្រះសីហនុបានសង្កេតឃើញថា មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រង្គសាល ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន គ្រឹះស្ថានសិក្សា និងប្រជាពលរដ្ឋមួយចំនួនធំ បានចូលរួមរៀបចំសំអាតអនាម័យបរិស្ថាន តុបតែងលំអនៅតាមអគារស្ថាប័ន និងលំនៅឋានរៀងៗខ្លួនបានល្អស្អាត និងមានសណ្តាប់ធ្នាប់ ស័ក្តិសមជាទីក្រុងទេសចរណ៍។
សូមបញ្ជាក់ថា បុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២។ នាឱកាសនោះ កម្ពុជាក៏ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតកឹ្លបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកចាប់ពីថ្ងៃទី ៩-១៤ ខែធ្នូផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕ ដោយ៖ជា សុខនី