អគ្គលេខាធិការអាស៊ាន អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ ឯកឧត្តម លឹម ចុកហ៊ុយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន អញ្ជើញម កដល់អាកាសអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនាសប្តាហ៍នេះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនឆ្នាំ២០២២នេះ ចាប់ដំណើរ ការ ពេញលេញពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ដោយមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន២៨ ប្រទេស រួមទាំងអង្គការក្រៅរដ្ឋាភិបាល មួយ ចំនួនទៀតចូលរួម ព្រមទាំងដៃគូសន្ទនាជាច្រើន ទៀត ៕ដោយ៖វណ្ណលុក



ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។