សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំ ពិធី ជប់លៀង ជូនឯកឧត្តម នាយករដ្ឋមន្ត្រីវៀត ណាម

ភ្នំពេញ៖ នៅវិមានសន្តិភាព នាវេលាថ្ងៃត្រង់ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រកម្ពុជា បានអញ្ជើញទទួលរៀបចំពិធី ជប់លៀងជាកិត្តិយសជូន ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រ កម្ពុជា ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានដឹកនាំគណៈ ប្រតិភូជាន់ ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តី វៀតណាម នាពេលនេះ ស្របនឹងការប្រារព្ធខួប អនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនង ការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» ដែលនឹងធ្វើឱ្យ ទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner