សិស្សស្រីបួននាក់កើតជម្ងឺមិនស្គាល់មុខ ប៉ុន្តែពេទ្យថាខ្មោចសណ្ឋិត (Video Inside)

សិស្សស្រី៤នាក់នសសាលាបឋមសិក្សាមួយកន្លែងក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរងនឹងជម្ងឺដែលគេមិនស្គាល់ ដោយមានអាការៈទន់ដៃនិងរវើរវាយ។ ហេតុការណ៍កើតឡើងលើ សិស្សសាលានេះ គឺនៅថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២២ ក្នុងពេលដែលសិស្សស្រីទាំង៤នាក់កំពុង ស្ថិតក្នុងបន្ទប់រៀននៅសាលាបឋមសិក្សាក្រាំងស្គា នៃឃុំក្រាំងស្គា។

សិស្សស្រីទាំង៤នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែក្រុមគ្រូពេទ្យឃុំក្រាំងស្គា មិនអាចដឹងថាជាជម្ងឺអ្វី ពិតប្រាកដទេ ខណៈខាងនាយកសាលា លោក កែវ យ៉ិន បានថ្លែងថាគេក៏មិនដឹងថាជាការ កើតនៃជម្ងឺអ្វីនោះដែរ។

នាយកសាលារូបនោះ បានថ្លែងថាអាការៈស្រដៀងគ្នានៃការកើត ជម្ងឺនេះ មិនមែនជាលើកទី១នោះទេ។ លោកថា អ្នកធ្លាប់កើតជម្ងឺដែលមិនស្គាល់ប្រវត្តិនេះ មានយ៉ាងហោច៤ដងរួចមកហើយ មកលើសិស្សស្រីទាំង៤នាក់នោះ ប៉ុន្តែមិនដឹងថាជាជម្ងឺអ្វី ។

សិស្សស្រីទាំង៤ ពេលទៅដល់ពេទ្យៗបញ្ជាក់ថាមិនមានកើតអ្វីឡើយ និងត្រូវបានគេបញ្ជូន មកផ្ទះវិញជាធម្មតាក្រោយសុខភាពបានប្រសើរ។ គ្រូពេទ្យឃុំក្រាំងស្គា ត្រូវគេដកស្រង់សម្តី បញ្ជាក់ថាក្មេងស្រីទាំង៤នាក់នោះ បានរងនឹងខ្មោចសណ្ឋិត ប៉ុន្តែសម្តីនេះមិនទទួលបានការ ជឿពីអ្នកមានជំនឿលើវិទ្យាសាស្ត្រជឿនលឿននោះឡើយ។

ads banner