គោលដៅយុទ្ធសាស្រ្ដចំនួន ៤
សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះ ជាឆ្នាំវិសេសវិសាលរបស់អាស៊ានដោយយើងប្រារព្ធពិធីខួបអនុវស្សាវរីយ៍៥៥ឆ្នាំ នៃវឌ្ឍនភាពនិងការអភិវឌ្ឍចាប់តាំងពីការបង្កើតសមាគម។ យើងបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ក្នុងនាមជាអង្គការថ្នាក់តំបន់ ក៏ដូចជា គ្រួសារ និងបងប្អូន។ យើងរួមគ្នាសម្រេចបាននូវគោលបំណងចម្បង ក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាប័ន្ន។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅសហប្រតិបត្តិការនាពេលអនាគត។
#ម្ចាស់ផ្ទះ #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កិច្ចប្រជុំកំពូលអាស៊ាន #ដែនដីសុវណ្ណាភូមិ #ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ #ប្រព័ន្ធពាណិជ្ជកម្មពហុភាគី #RCEP #កិច្ចព្រមព្រៀង #គោលដៅយុទ្ធសាស្រ្ដ